រកឃើញជនរងគ្រោះ៩នាក់ និងឃាត់ជនសង្ស័យ ៧នាក់ ព្រមទាំងរកឃើញជនជាតិចិន៣៧នាក់ ស្នាក់នៅដោយខុសច្បាប់​ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវ តាមបណ្តឹង Hotline​

ចែករំលែក៖

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃចន្ទទី១៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ បន្ទាប់ពីមានបណ្តឹងតាម HotLine របស់ក្រុមការងារ សម្ដេចក្រឡាហោម ស ខេង បានចុះប្រតិបត្តិការស្រាវជ្រាវនិងត្រួតពិនិត្យទីតាំងក្នុងសណ្ឋាគារយីហោ”ថាមពលថ្មី “នៅក្នុងខេត្តព្រះសីហនុ បានរកឃើញបុរសជនជាតិចិន០៩នាក់ សង្ស័យថាត្រូវបានបង្ខាំងទុកដោយខុសច្បាប់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង ១១៖៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងបានសហការជាមួយកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនក្រសួងមហាផ្ទៃ បានចុះមកដល់ទីតាំងអគារ ថាមពលថ្មី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីស្វែងរកបុរសជនជាតិចិន ០៩នាក់ សង្ស័យថា ត្រូវបានបង្ខាំងទុកដោយខុសច្បាប់៖

ទី១៖ ឈ្មោះ JIANG LINFENG
ទី២៖ ឈ្មោះ CHEN WEI
ទី៣៖ ឈ្មោះ SUN SHIHAO
ទី៤៖ ឈ្មោះ LIU ZEHAO
ទី៥៖ ឈ្មោះ LUO ZHENHUA
ទី៦៖ ឈ្មោះ DU HAILUN
ទី៧៖ ឈ្មោះ LIANG JIANQIANG
ទី៨៖ ឈ្មោះ CHEN HANJIE
និងទី៩៖ ឈ្មោះ CHEN RONGWEI

ជាមួយគ្នានេះដែរ លោកអ្នកនាំពាក្យ​ ក៏បានបន្តថា ដោយមានការសហការពីម្ចាស់ទីតាំងកម្លាំងសមត្ថកិច្ចបានស្វែងរកឃើញជនរងគ្រោះទាំង ០៩នាក់ ជាជនជាតិចិន ភេទប្រុស និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលនៅចាំយាមជនរងគ្រោះមិនឱ្យចេញពីបន្ទប់ស្នាក់នៅ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវស្វែងរកឃើញ ជនជាតិចិនចំនួន ៣៧នាក់ (ស្រី៥) សង្ស័យស្នាក់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា (លួចឆ្លងដែន)។

គួរបញ្ជាក់ថា​ ករណីនេះកម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះ និងជនសង្ស័យមកធ្វើការសាកសួរតាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រមទាំងបាននាំយកជនជាតិចិនចំនួន ៣៧នាក់ (ស្រី៥) ស្នាក់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា (លួចឆ្លងដែន) ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីជំនាញ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print