រដ្ឋបាលខណ្ឌដូនពេញ​ បន្តចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅ​រង្វង់​មូល​វត្ត​ភ្នំ​

ចែករំលែក៖

ភ្នំពេញ​៖ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ​ នាពេលរាត្រី​បានបន្តចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅ​រង្វង់​មូល​វត្ត​ភ្នំ​។

ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ បានឱ្យដឹងនៅព្រឹក​អង្គារ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹកនាំដោយ​លោក​ ចាប​ ឌីណា អភិបាលរងខណ្ឌដូនពេញ​ តំណាងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌ​ដូនពេញ នៅយប់ម៉ិញនេះ​ គឺចាប់ពីម៉ោង២០​ និង០០នាទីយប់ដល់ម៉ោង​២២​ និង០០នាទីយប់ថ្ងៃទី១៩​ កញ្ញា​ ​បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខអគ្គីសនីកម្ពុជា ស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវលេខ៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ ដែលមានកម្លាំងចូលរួមសរុប​ ៣៥នាក់ និងទទួលបានលទ្ធផលដូចខាងក្រោម៖
-កម្លាំងនគរបាលខណ្ឌចំនួន​ ១៥នាក់
-កម្លាំងរាជអាវុធហត្ថខណ្ឌចំនួន​ ១០នាក់
-កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន​១០នាក់។

...

បេី​តាមការបញ្ជាក់ពី​លោក​ ចាប​ ឌីណា​ អភិបាលរងខណ្ឌរូបនេះ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ​ខាងលេីនេះ​ជាលទ្ធផល៖ត្រួតពិនិត្យមធ្យោបាយឆ្លងកាត់សរុបចំនួន​ ១៥៦គ្រឿង​ ក្នុងនោះមាន៖​ ត្រួតពិនិត្យរថយន្តឆ្លងកាត់ចំនួន​​ ៦១គ្រឿង​ ;ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន​ ៩៥គ្រឿង​ ;អាវុធឆ្លងកាត់៖គ្មាន៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print