លោក នេត្រ ភក្ត្រា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន

ចែករំលែក៖

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ​ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រាជធានីភ្នំពេញ។

សូមជម្រាបជូនថា​ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នឹងប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

...

គួររម្លឹកថា​​ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ​​ អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់គុកអស់មួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម,ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print