នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ចេញឆែកស្អុយ ទឹកប្រាក់ ១០មុឺនដុល្លារ ត្រូវជនរងគ្រោះប្តឹងបទព្រហ្មទណ្ឌ !

ចែករំលែក៖

ភ្នំពេញ : លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ចេញឆែកស្អុយ ទឹកប្រាក់ ១០មុឺនដុល្លារ ត្រូវជនរងគ្រោះប្តឹងបទព្រហ្មទណ្ឌ ! នេះបើយោងតាម

លិខិតកោះហៅ លើកទី១.របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមពាក្យបណ្តឹងជនរងគ្រោះ។ 

សូមបញ្ជាក់ថា,  លោកឧត្តមសេនីយ៍ត ផាន់ តារាវុធ ឋានៈមេបញ្ញាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជាមន្ត្រីនគរបាលយុត្តិធម៌ បានចេញលិខិតកោះហៅ លើកទី១ អោយ លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ចេញឆែកស្អុយ ទឹកប្រាក់ ១០មុឺនដុល្លារ ចូលខ្លួនមកបំភ្លឺ។ ខណះយោងៈ មាត្រា ៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

 -បានឃើញពាក្យបណ្តឹងចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២២ ស្ដីពីករណី :  ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ក៏បានកោះហៅ

ឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ សាសនាព្រះពុទ្ធ ។ មានទីលំនៅបច្ចុប្បៈផ្ទះ១៥២អឺ ផ្លូវ៥៩៨ ភូមិទំនប់ទឹក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  មុខរបរៈ នាយកក្រុមហ៊ុន ប៊ីវ៉ាយ ជី វើលវ៉ាដ៍គ្រុប ឲ្យចូលមកកាន់ ការិយាល័យ ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ

ដើម្បីចូលមកបំភ្លឺជុំវិញបញ្ហាផ្ទាល់ខ្លួនតាមពាក្យបណ្ដឹងព្រហ្មទណ្ឌរបស់ដើមបណ្តឹង ។ សាម៉ីខ្លួនត្រូវចូលមកឲ្យទាន់ពេលវេលានិងយកមកជាមួយនូវលិខិតស្នាមផ្សេងៗដែលទាក់ទិន ក្នុងករណី ខាងលើប្រសិនបើមាន ។

សូមបញ្ជាក់ថា, ករណីឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ឆែកស្អុយ) ច្រើនកើតមានញឹកញាប់ ដែលសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹង ឬតាមដីការបស់តុលាការ។ 

ក្នុងករណីនេះ លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ចេញឆែកស្អុយ ទឹកប្រាក់ ១០មុឺនដុល្លារ ត្រូវជនរងគ្រោះប្តឹងបទព្រហ្មទណ្ឌ តាមទូរស័ព្ទជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា, ខ្ញុំពិតជាបានជំពាក់ប្រាក់គាត់មែន ហើយគាត់ក៏បានប្ដឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែខ្ញុំបាននិយាយជាមួយគាត់រួចហើយ គឺសន្យាសងគាត់ឲ្យគ្រប់ចំនួនវិញនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌហើយ។ ដោយឡែកដើមបណ្ដឹងបានបញ្ជាក់ថា, ការសន្យានេះកើតមានជាញឹកញាប់ ប៉ុន្តែគាត់មិនបានគោរពតាមកំណត់ឡើយ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print