លោក សាន ប៊ុនធឿន កងរាជអាវុធហត្ថផ្ទៃប្រទេសបានដឹកនាំកម្លាំងចម្រុះ ចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលចាប់ពីចំណុចបាឡត រហូតដល់ពាមបាង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង

ចែករំលែក៖

(កំពង់ធំ)÷ នៅថ្ងៃ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទប់ស្កាត់បទល្មើសបឹងទន្លេសាប ដែលប្រជានេសាទប្រើឧបករណ៍នេសាទហួសដែនកំណត់។

     ចំពោះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោងដឹកនាំដោយលោក សាន ប៊ុនធឿន កងរាជអាវុធហត្ថផ្ទៃប្រទេសបានចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលចាប់ពីចំណុចបាឡត រហូតដល់ពាមបាង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

    លោក សាន ប៊ុនធឿនកងរាជអាវុធហត្ថផ្ទៃប្រទេសលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងបទល្មើសជលផលនៅនឹងកន្លែងរួមមាន: បាំងសាច់អួនចំនួន១២របាំងប្រវែង៣៦០០ម៉ែត្រ   

លូសាច់អួនចំនួន២៤មាត់  ឡុកសាច់អួនចំនួន១២គ្រឿង       

បង្គោលឈើចំនួន៣០០ដើម ត្រីចាក់លែងចូលបឹងធម្មជាតិទម្ងន់១៥០គីឡូក្រាម ។

      គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃនេះប្រចាំការនៅកន្លែងអាកាសធាតុមិនល្អ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print