លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ផែនការ ឲ្យគណៈបញ្ជាការឯកភាព ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុត លប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញៈ សូមឲ្យគណៈបញ្ជាការឯកភាពសង្កាត់ ទាំងអស់ ត្រូវរួមគ្នា ធ្វើការងារ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខាងតែបាន មិនមានការយោគយល់ឡើយ បើអស់លោកមិនធ្វើទេ មានន័យថាអស់លោកចូលរួមជាមួយពួកល្បែង យើងត្រូវរួមគ្នាអនុវត្តគោលនយោបាយ ( ភូមិ-សង្កាត់ មានសុវត្ថិភាព ) អោយមានប្រសិទ្ធិភាពបំផុត ។
នេះការលើកឡើង របស់លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅក្នុង កិច្ចប្រជុំ
គណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោក- លោកស្រី ជាចៅសង្កាត់ លោកនាយប៉ុស្តិ៍ទាំង៨ លោកអភិបាលរង ទទួលបន្ទុក តាមជំនាញ និងមន្ត្រីក្រោមឱវាទ ជាច្រើននាក់ទៀត ។
និយាយជារួម នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះដែរ លោកអភិបាលខណ្ឌ បានសង្កត់ធ្ងន់ទៅលើ ផែនការ ជាយុទ្ធសាស្ត្រគឺ អនុវត្តឲ្យខាងតែបាន នូវគោលនយោបាយ ឃុំ-សង្កាត់មានសុវត្ថិភាព ។ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក្មេងទំនើង លុបបំបាត់គ្រឿងញៀន ត្រួតពិនិត្យ តាមគោលដៅ ប្រកបអាជីវកម្ម លក់កាហ្វេគុយទាវ ដែនលួចបង្កប់ នូវប្រភេទល្បែងអនឡាញ ត្រួតពិនិត្យ នៅតាមទីតាំង ហាងបញ្ចាំ នានានៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានដាក់ចេញនូវផែនការ ឲ្យកម្លាំង គណៈបញ្ជាការឯកភាពទាំងអស់ ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាស ប្រារព្ធពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅតាមវត្តអារាមដោយធ្វើយ៉ាងណារក្សាសន្តិសុខជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។
ក្នុងថ្ងៃដដែលនេះដែរ លោកអភិបាលខណ្ឌ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទ និងបានកោតសរសើរ លើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបម្រើការងារជូន រដ្ឋបាលខណ្ឌ ឲ្យទទួលបានផ្លែផ្កានិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print