កម្លាំងចម្រុះ​ ចុះត្រួតពិនិត្យសណ្ឋាគារ ដេវីដ ករណីលេងល្បែងស៊ីសងខុសច្បាប់តាម​ប្រព័ន្ធ​ អនឡាញ (មាន​វីដេអូ​)

ចែករំលែក៖

ភ្នំពេញ៖យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានអោយដឹងនៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង  ០៩:៣០នាទីនេះថា, ដោយមានការអនុញ្ញាតិពីលោក

ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតិពីលោក សេង ហៀង ព្រៈរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះឆែកឆេរត្រួតពិនិត្យ សណ្ឋាគារដេវីដ ស្ថិតនៅចំណុចផ្លូវលេខ១០១១ ភូមិនឧកញ៉ាវាំង  ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលលួចបើកលេងល្បែងស៊ីសងខុសច្បាប់តាមប្រពន្ឋអនឡាញ។

 របាយការណ៍ដដែលបានអោយដឹងថាជាលទ្ឋផល ៖  បានសួរនាំមនុស្សចំនួន ២៤៩នាក់ ស្រី  ៤៤នាក់ ក្នុងនោះ ជនជាតិចិន ១៤២នាក់ ស្រី ០៨នាក់ ជនជាតិបង់ក្លាដេស ០៩នាក់ប្រុស 

_ ជនជាតិណេប៉ាល់ ០១នាក់ប្រុស 

_ ជនជាតិតៃវ៉ាន់ ០៧នាក់ ស្រី០៤នាក់ 

_ ជនជាតិខ្មែរ ៦២នាក់ ស្រី ២៦នាក់ 

_ ជនជាតិវៀតណាម ១១នាក់ ស្រី០៦នាក់

_ ជនជាតិម៉ាឡេស៊ី ០២នាក់

_ ជនជាតិម៉ីយ៉ាន់ម៉ា ០១នាក់ 

_ ជនជាតិឥណ្ឌូនេស៊ី ០៦នាក់ 

មានលិខិតឆ្លងដែនត្រឹមត្រូវ ។ 

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថាសម្ភារៈបន្សល់ទុក ៖ កុំព្យូរទ័រ ១៦០គ្រឿង ឡេបថប់ ០៧គ្រឿង និងទូរស័ព្ទដៃ មួយចំនួន ។

 បច្ចុប្បន្នមនុស្សទាំង២៤៩នាក់មិនពាក់ពន្ឋ័បានចាកចេញពីទីតាំង ចំណែកសម្ភារះបានរក្សាទុកក្នុងទីតាំងដែល រងចាំបន្តនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print