ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ សរុបចំនួន ៧០០នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ ជាកិច្ចចាប់ផ្តេីមលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនរាជធានីភ្នំពេញ បានអញ្ជេីញឡេីងមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលអនុវត្តបាននាពេលកន្លងមក។

ជាកិច្ចបន្ត លោក ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តយសសមាគមអតីតយុទ្ធជន រាជធានីភ្នំពេញ បានអញ្ជេីញមានមតិសំណេះសំណាលជាមួយនឹងអង្គពិធី និងបានកោដសរសើរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនរាជធានីភ្នំពេញ ដែលបានខិតខំដឹកនាំរយ:ពេលកន្លងមកគឺ ទទួលបានលទ្ធផលល្អ យកចិត្តទុកដាក់ក្នុងការដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដំណើរការយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជេីញមានមតិសំណេះសំណាល ដោយបានថ្លែងកោតសរសើរដល់ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជន រាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ក្នុងការដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីកភ្នំពេញ ដំណើរការយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព បាននាំមកជាមួយនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់អតីតយុទ្ធជនកម្ពុជាក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀល អង្ករ ចំនួន ២៥គីឡូក្រាម មី ចំនួន ១កេសតូច ទឹកស៊ីអ៉ីវ ចំនួន ១យួរ ទឹកសុទ្ធ ចំនួន២កេស ផាសសម្រាប់សមាជិក ចំនួន១ផាស ត្រីខ ចំនួន១យួរ ភេសជ្ជៈប៉ូវកម្លាំង ចំនួន១កេស៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print