លោកឧត្តមសេនីយ៍ត្រី​ លឹម សុវណ្ណ​ រំលឹកអំពីប្រវត្តិសាស្រ្ត នៃការបញ្ចប់សង្គ្រាម ដោយអនុត្តន៍តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តប៉ៃលិន​៖ លោកឧត្តមសេនីយ៍ត្រី​ លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគ៥ នៅព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ​សភាពការថ្មីៗ និង ឯកសារជំនួយស្មារតី ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ​ តំបន់ប្រតិបត្តការសឹករងប៉ៃលិន​ យោធភូមិភាគទី៥។

ឧត្តមសេនីយ៍ត្រី​ បានមានប្រសាសន៍អំពីសភាពការណ៍ថ្មីៗ និងការប្រែប្រួលនៃសង្គ្រាម របស់ប្រទេសមហាអំណាចធំ និង វិបត្តនៃសង្គ្រាម មានដួចជាការបាត់បង់អាយុជីវិត ទីជំរក ខ្វះស្បៀងអាហារ ខ្វះការថែទាំសុខមាលភាព អនាម័យ បាត់បង់ពាណិជកម្ម ការវិនិយោគ ដែលធ្វើឱ្យភាពនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និង ពិភពលោក ។

ឧត្តមសេនីយ៍ត្រី បានរំលឹកអំពី ប្រវត្តិសាស្រ្ត នៃការបញ្ចប់សង្គ្រាម ដោយអនុត្តន៍តាម នយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្រ្គាមទូទាំប្រទេស ។ ឧត្តមសេនីយ៍ត្រីបានដាស់តឿន​ ក្រេីនរំលឹក​ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវគោរព ននិងអនុវត្ត ឱ្យបាននូវបទវិន័យបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទឱ្យបានហ្មឹងម៉ាត់ជាប់ជាប្រចាំ ហើយយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាការពារភិបាលស្របច្បាប់ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី​ និងត្រូវបម្រើប្រជាជន ដោយស្មោះត្រង់។

ឧត្តមសេនីយ៍ត្រី​ ក្រើនរំលឹកដល់យោធិនទាំងអស់ បន្តអនាម័យជាប្រចាំ និង​ អនុវត្តន៍​វិធានការ​៣កុំ​ ៣ការពារ​ ដេីម្បីការពារ​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មី និងជម្ងឺអុតស្វាដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ ។

...

ឧត្តមសេនីយ៍​ត្រី​ បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការថ្នាក់លើ ខិតខំការពារជាតិ មាតុភូមិ​ ការពារសន្តិសុខ​ តាមបន្ទាត់ព្រំដែនកម្ពុជា​ថៃ​ និង​ ការពារសុខសុវត្ថិភាព​ បងប្អូនប្រជាពលរដ្ឋបានល្អប្រសេីរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print