លោក ហ៊ុនម៉ានី : «ថ្ងៃប្រវត្តិសាស្ត្រនៃការបិទបញ្ចប់ការកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងអំឡុងពេលនៃរបបខ្មែរក្រហម»

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, សាលដីកាស្ថាពរប្រកាសដោយអង្គជំនុំជំរះតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែកញ្ញា  ឆ្នាំ២០២២  បានផ្តន្ទាទោសអតីតប្រមុខរដ្ឋក្នុងរបបប្រជាធិបតេយ្យកម្ពុជា ខៀវ សំផន ក្នុងកម្រិតទោសអតិបរិមាតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺការដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/ ០២ ដោយត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគាររស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១។

លោក ហ៊ុនម៉ានី បានបញ្ជាក់ថា, សាលដីកានេះក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំងពីរបបសាហាវយង់ឃ្នងដែលកម្ពុជាបានជួបប្រទះក្នុងអតីតកាលដ៏ខ្មៅងងឹត។ ឆ្លងកាត់ដំណើរការនីតិវិធីដែលបានចំណាយពេលជាង ១៦ ឆ្នាំ យុត្តិធម៌ត្រូវបានផ្តល់ជូនជាផ្លូវការ គឺការទទួលស្គាល់នូវអត្ថិភាពនៃបទល្មើស និងបញ្ចប់នូវស្ថានភាពនិទណ្ឌភាពរបស់មេដឹកនាំ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតនៃរបបឧក្រិដ្ឋមួយនេះ។ 

មិនតែប៉ុណ្ណោះ ថ្ងៃនេះក៏ជាការឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត ក៏ដូចជាការផ្សះផ្សានូវរបួសផ្លូវចិត្តសម្រាប់អ្នកដែលបានរស់រានមានជីវិតដែលបានរស់នៅក្នុងភាពឈឺចាប់ឱ្យបានស្ងប់ចិត្ត តាមរយៈការទទួលទោសរបស់ជនជាប់ចោទសាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត និងបញ្ជា។

យុវជនកម្ពុជាជំនាន់ក្រោយ ត្រូវចងចាំ និងរៀនសូត្រពីប្រវត្តិសាស្រ្តមួយនេះ ដោយមិនត្រូវអនុញ្ញាតឱ្យស្នាមប្រេះស្រាំក្នុងអតីតកាលនេះអាចកើតឡើងវិញសារជាថ្មី ហើយត្រូវរួមគ្នាថែរក្សាសុខសន្តិភាពមួយនេះដែលជាមូលដ្ឋានក្នុងការកសាង និអភិវឌ្ឍជាតិ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print