ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ; : ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក Antimicrobial Resistance (AMR) ដែលជាកម្មវិធីអម មហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៧ ថៃ្ងព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Lexington ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
នាថៃ្ងព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Antimicrobial Resistance (AMR) ដែលជាកម្មវិធីអមមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៧ក្នុងនាមជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅសណ្ឋាគារ Lexington ទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។ កិច្ច ប្រជុំនេះមានការអញ្ជើញចូលរួមរបស់ លោក លោកស្រី Global leaders Group ដែលជាសហប្រធាននៃកិច្ច ប្រជុំ លោក លោកស្រី ប្រមុខរដ្ឋ ប្រធានគណៈប្រតិភូ តំណាងមកពីប្រទេសជាសមាជិក តំណាងមកពី អង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍអន្តរជាតិ និងភ្ញៀវកិត្តិយស ដ៏ច្រើនកុះករ។
នៅក្នុងព្រឹត្តការណ៍នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្នុងនាមជាតំណាងដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ឱកាសថ្លែងសុន្ទរកថាក្នុង ព្រឹត្តិការណ៍ ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹកដ៏សំខាន់នេះ ដែលជាកម្មវិធីអមមហាស ន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៧។ លោកស្រីរដ្ឋលេខាធិការ ក៏បានសំដែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅជូនដល់លោកស្រី លោក Global Leaders Group ជាពិសេស លោកស្រី Mia Amor Mottley នាយករដ្ឋមន្ត្រីនៃប្រទេសបាបាដូស (Barbados) និងលោកស្រី Sheikh Hasina នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស(Bangladesh) ដែលជាសហប្រធាននៃកិច្ចប្រជុំ និងព្រម ទាំងអ្នករៀបចំកិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សា បង្ហាញពីកង្វល់ និងសកម្មភាពរបស់យើងក្នុងការទប់ស្កាត់
ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) នៅក្នុងប្រទេសជុំវិញពិភពលោក។ លោកស្រីបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយជោគជ័យ ជាពិសេសលើ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរហូតមកដល់បច្ចុប្បន្នបានប្រមាណ ៩៥% នៃប្រជាជន សរុប ១៦ លាននាក់ដែលមានអាយុលើសពី ៣ ឆ្នាំ ដែលអនុញ្ញាតឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ ក្នុងចំណោមបទពិសោធន៍ និងមេរៀនជាច្រើន ដែលទទួល បានពីការឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ ការការពារឱ្យបានហ្មត់ចត់តាមដែលអាចធ្វើទៅបាននូវ ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ត្រូវទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ដោយក្រសួង សុខាភិបាលកម្ពុជា ពីព្រោះការកើនឡើងនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទឹកដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសការព្យាបាលដោយខ្លួនឯងដែលគ្មានវេជ្ជបញ្ហាត្រឹមត្រូវ ក៏ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែល នឹងធ្វើឱ្យមានភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកផងដែរ។ ការប្រាស្រ័យទំនាក់ទំនងហានិភ័យសុខភាព បណ្តាលមកពីការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា និងការត្រួតពិនិត្យត្រឹមត្រូវ ដោយមានយន្តការសមស្រប នៅក្នុងប្រទេស និងក្នុងតំបន់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយឱ្យបានល្អប្រសើរឡើងនូវបញ្ហា នេះ រួមជាមួយនឹងការតាមដានការអនុវត្តគោលការណ៍ណែនាំការព្យាបាលសមស្របដោយអ្នកផ្តល់សេវា ថែទាំសុខភាព និងដោយបុគ្គលម្នាក់ៗ។
លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីផងដែរថា ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក គឺជាកង្វល់សុខភាពសាធារណៈទាំងមុនពេល អំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយ ក្រសួងសុខាភិបាលកម្ពុជា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានប្តេជ្ញាដោះស្រាយ ទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹកនៅកម្ពុជា។ លើសពីនេះ កម្ពុជា បានអភិវឌ្ឍគោលនយោបាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹក រួមមានផែនការយុទ្ធសាស្ត្រ គោលការណ៍ណែនាំសម្រាប់ប្រតិបត្តិ ក្របខណ្ឌត្រួតពិនិត្យសម្រាប់វាយតម្លៃ និងកម្មវិធីសិក្សា ព្រមទាំង សម្ភារៈសម្រាប់ការបណ្តុះបណ្តាល មុនបម្រើសេវា
និងក្នុងពេលផ្តល់សេវាកម្ម ត្រូវបានបង្កើតឡើង ដោយក្រសួងសុខាភិបាលកម្ពុជា រួមជាមួយនឹងក្រុមការងារបច្ចេកទេសអន្តរវិស័យសម្រាប់ទប់ស្កាត់ភាព ស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹក ដែលបានបង្កើតឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១។
លោកស្រីរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កម្ពុជាកំពុង បន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹកនៅក្នុងតំបន់។ ក្នុង នាមក្រសួងសុខាភិបាលកម្ពុជា ខ្ញុំសូមលើកយកសារគន្លឹះ និងកិច្ចការងារសំខាន់ៗ ដែលជាជំហានបន្ទាប់ ត្រូវធ្វើ មានដូចខាងក្រោម៖
១. សារគន្លឹះរួមមាន៖
AMR គឺជាការគំរាមកំហែងសុខភាពដ៏ស្មុគស្មាញ និងជាភាពបន្ទាន់ដ៏មានសក្តានុពលនាពេល អនាគត ដែលតម្រូវឱ្យមានការសម្របសម្រួលពហុវិស័យ និងការឆ្លើយតបច្បាស់លាស់ ដើម្បី ដោះស្រាយបញ្ហាសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាព ។ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានជ្រើសរើសដំបូង ដើម្បីទទួល មូលនិធិ ពីមូលនិធិពហុភាគី Multi-Partner Trust Fund (MPTF) របស់អង្គការសហប្រជាជាតិសម្រាប់ (AMR) ដែលត្រូវបានរៀបចំឡើងសម្រាប់គាំទ្រការអនុវត្តផែនការសកម្មភាពពហុវិស័យ (MSAP) នៃការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកឆ្នាំ២០១៩-២០២៣ (AMR 2019-2023)
កម្ពុជា បានបោះជំហានប្រកបដោយភាពសកម្ម ខិតខំបន្តកិច្ចការពាក់ព័ន្ធ និងមានវឌ្ឍភាពគួរឱ្យកត់សម្គាល់ ស្របតាមការណែនាំជាសាកលស្តីពីច្បាប់នៃការគ្រប់គ្រង ការឃ្លាំមើល ការ សម្របសម្រួលអន្តរវិស័យ និងការប្រើប្រាស់ ការទទួលទានថ្នាំប្រឆាំងនឹងមេរោគតាមវិធីសាស្ត្រ One Health និងបានពង្រឹងវិស័យសុខភាពសម្រាប់មនុស្ស សត្វ សត្វព្រៃ និងបរិស្ថាន។ កម្ពុជា កំពុងអនុវត្តផែនការសកម្មភាពពហុវិស័យ ក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ ទីប៊ីយ៉ូទីក (AMR) និងបន្តធ្វើការសហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងដ គូផ្សេងទៀត ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ ក្នុងការពង្រឹង និងពន្លឿនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការឆ្លើយតបការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR)។ យើងទន្ទឹងរង់ចាំការកសាងសន្ទុះឆ្ពោះទៅរកកិច្ចប្រជុំកម្រិតកំពូលស្តីពី ការទប់ស្កាត់ភាពស៊ាំន មេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) នៅឆ្នាំ២០២៤ ខាងមុខនេះ។
យើងទាំងអស់គ្នា បានទទួលស្គាល់តួនាទីដ៏សំខាន់របស់អង្គការសុខភាពពិភពលោក ក្នុងការ ជួយប្រទេសសមាជិកនៅក្នុងតំបន់ ឱ្យមានភាពរីកចម្រើនក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគ ទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក ដោយផ្អែកលើផែនការសកម្មភាពរបស់ប្រទេស ជាមួយនឹងការសម្រប ទៅនឹងក្របខណ្ឌយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោក សម្រាប់ពន្លឿនសកម្មភាពដើម្បី ប្រយុទ្ធប្រឆាំងនឹង AMR នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។
២. ជំហានបន្ទាប់៖
ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក ត្រូវបានកំណត់ជាសកម្មភាពអាទិភាព មួយនៅក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០២១-២០៣០ និងស្រប តាមអាទិភាពនៅក្នុងតំបន់ដែលបានបង្ហាញនៅក្នុងឯកសារចក្ខុវិស័យ “សម្រាប់អនាគត” របស់ អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ តាមរយៈនេះ យើងត្រូវខិតខំធ្វើ ការងារបន្ថែមទៀត ដើម្បី៖
ពង្រឹងយន្តការសម្របសម្រួលអភិបាលកិច្ចសម្រាប់ One Health រួមទាំង (AMR) តាមរយៈការ បង្កើត Inter-Ministerial Coordination Committee (IMCC) ដើម្បីធានាឱ្យមានរចនាសម្ព័ន្ធ អភិបាលកិច្ច និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹង ភាពស៊ាំនៃមេរោគទៅ នឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) ។
ពិនិត្យឡើងវិញលើក្របខណ្ឌច្បាប់ដែលមានស្រាប់ រួមទាំងច្បាប់សម្រាប់គ្រប់គ្រងការបើ ប្រាស់ថ្នាំសម្លាប់មេរោគក្នុងខ្លួនមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។
រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រទំនាក់ទំនងភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក ដើម្បីការ អនុវត្តពហុវិស័យទូទាំងប្រទេសសំដៅបង្កើនការយល់ដឹងអំពីភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទី ប៊ីយ៉ូទីក និងការបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងពីសហគមន៍ សម្រាប់សកម្មភាពឆ្លើយ តបប្រទាក់ក្រឡា។
ពង្រឹងការត្រួតពិនិត្យបន្ទុកភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹកនៅកម្ពុជា សម្រាប់ការធ្វើឱ្យ ប្រសើរឡើងនូវការសម្រេចចិត្តផ្អែកលើភស្តុតាង និងការវាយតម្លៃការឆ្លើយតបទៅនឹងភាពស៊ាំនៃមេ រោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក ( ឧ. ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ជាពិសេសក្នុងវិស័យបរិស្ថាន និង កសិកម្ម ការប្រមូលទិន្នន័យ និងការវិភាគ ការផ្សព្វផ្សាយ និងការប្រើប្រាស់ទិន្នន័យទាំងនេះ)។
ប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់នៅក្នុងប្រទេស សម្រាប់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) ឧ. ការត្រួតពិនិត្យការឃ្លាំមើលការប្រឆាំងមេរោគអេដស៍ (AMS) និងការប្រើប្រាស់ថ្នាំ ប្រឆាំងនឹងមេរោគ (AMC) ដែលភ្ជាប់ទៅនឹងប្រព័ន្ធឃ្លាំមើលការប្រើប្រាស់ថ្នាំប្រឆាំងមេរោគក្នុង តំបន់ប៉ាស៊ីហ្វិកខាងលិច (WPRACSS) និងការប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលការរីករាល ដាលនៃជំងឺឆ្លង (FETP) ដើម្បីបង្កើនសមត្ថភាពសម្រាប់ការឃ្លាំមើល និងការឆ្លើយតបការផ្ទុះ ឡើងនូវភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR)។
បន្តប្រើប្រាស់វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីឱ្យមានការចូលរួមទាំងផ្នែកសុខភាព និងផ្នែកផ្សេងៗ រួមបញ្ចូលទាំងដំណោះស្រាយឌីជីថល ដើម្បីជំរុញចលនាប្រយុទ្ធប្រឆាំងនឹង ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹក (AMR) ។
ផ្សព្វផ្សាយ ជំរុញការយល់ដឹង និងកៀរគរធនធានប្រកបដោយនិរន្តរភាពពីរដ្ឋាភិបាល និងដៃគូ ព្រមទាំងវិស័យឯកជន ដើម្បីគាំទ្រដល់ការចូលរួមអនុវត្តផែនការសកម្មភាពពហុវិស័យជាតិ ក្នុង ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹក ។
លើកទឹកចិត្តដល់ភាពជាដៃគូ ដើម្បីពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ក្នុងការឆ្លើយតប
ទៅនឹងភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ព្រមទាំងការចែករំលែកការអនុវត្ត និងបទ ពិសោធន៍ល្អៗដែលបានពីការអនុវត្តកិច្ចការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក ។ ជាទីបញ្ចប់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា បានអនុវត្តសកម្មភាព គោលនយោបាយ និងវិធីសាស្ត្រពហុវិស័យដែល សម្របសម្រួលដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តទាំងក្នុងវិស័យសុខាភិបាល និងជាមួយវិស័យផ្សេងៗ ទៀត ដើម្បីដោះស្រាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទឹក (AMR)។ យើងទាំងអស់គ្ន បានទទួលស្គាល់ការគំរាមកំហែងរបស់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) ចំពោះសុខភាព សាធារណៈ ទាំងកម្រិតថ្នាក់ជាតិ និងសកលលោក ហើយយើងក៏កំពុងធ្វើសកម្មភាពដ៏មាមាញឹក ដើម្បីទប់ ស្កាត់ការគំរាមកំហែងនេះ ស្របតាមវិធីសាស្ត្រ One Health ដែលពាក់ព័ន្ធនឹងវិស័យផ្សេងៗទៀត។
លោកជំទាវរដ្ឋលេខាធិការ ក៏បានគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមាន វត្តមានក្នុងកិច្ចប្រជុំ មានសុខភាពល្អ សុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច ៕
ដោយ : សុខ ខេមរា