ខ្សែប្រយុទ្ធ Olivier Giroud បានក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង ខណៈដែលពួកគេបានផ្តួលក្រុមអូទ្រីសដើម្បីបង្កើនក្តីសង្ឃឹមរបស់ពួកគេក្នុងការជៀសវាងការធ្លាក់ចេញពី Nations League កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា។
គ្រាប់បាល់ទី១រកបានដោយខ្សែប្រយុទ្ធ Kylian Mbappe នៅនាទីទី៥៦ នៅក្រោយពេលដែលជាគ្រាប់បាល់ដំបូងរបស់កីឡាកររូបនេះត្រូវបានច្រានចោលសម្រាប់ការ offside។ Giroud បានបង្កើតឱកាសឲ្យ Mbappe សម្រាប់ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ។
ខ្សែប្រយុទ្ធ AC Milan កីឡាករ Giroud វ័យ៣៥ឆ្នាំ បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងការរកគ្រាប់បាល់ទី២របស់បារាំង។នៅអាយុ៣៥ឆ្នាំ និង៣៥៧ថ្ងៃ គាត់មានអាយុ៧០ថ្ងៃច្រើនជាង Roger Marche នៅពេលដែលគាត់បានស៊ុតបញ្ចូលទីជាមួយអេស្ប៉ាញកាលពីខែធ្នូ ឆ្នាំ១៩៥៩។ Giroud ឥឡូវនេះនៅតែ២គ្រាប់ប៉ុណ្ណោះតាមពីក្រោយកំណត់ត្រារបស់ Thierry Henry របស់បារាំងដែលរកបាន៥១គ្រាប់។
បារាំង ដែលនឹងត្រូវកាត់ចោល ប្រសិនបើពួកគេចាញ់នោះ បានផ្លាស់ទីក្រោយឈ្នះប្រទេសអូទ្រីសទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពូល A1 នៅថ្ងៃអាទិត្យ នៅប្រទេសដាណឺម៉ាក។
ជាមួយគ្នានោះក្រុមក្រូអាតនាំមុខក្រុមបន្ទាប់ពីឈ្នះ ២–១ លើដាណឺម៉ាក ដែលនឹងរក្សាតំណែងកំពូលតារាង។ ខ្សែការពារ Borna Sosa បានធ្វើឱ្យម្ចាស់ផ្ទះក្រូអាតនាំមុខមុនជាមួយនឹងគ្រាប់បាល់អន្តរជាតិដំបូងរបស់គាត់ ខណៈដែលខ្សែបម្រើ Christian Eriksen របស់ Manchester United បានតាមស្មើដោយការស៊ុតបាល់ពីចម្ងាយដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែ២នាទីក្រោយមកLovro Majer បានរកគ្រាប់បាល់ឈ្នះឲ្យក្រូអាត។
ក្រូអាតគ្រាន់តែត្រូវការយកឈ្នះអូទ្រីសនៅថ្ងៃអាទិត្យខាងមុខនេះដើម្បីមានសិទ្ធិទៅវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ និងកក់កន្លែងប្រកួត Euro 2024 នៅអាល្លឺម៉ង់ផងដែរ ៕ (រូបភាព ៖ BBC Sport/Reuters/CNA)