គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ជឿជាក់ថា អ៊ីតាលីមានភាពខ្លាំងដូចពេលដែលពួកគេបានឈ្នះជើងឯកអឺរ៉ុបកាលពីឆ្នាំមុន បើទោះបីជាក្រុមរបស់លោក Roberto Mancini ខកខានក្នុងការប្រកួតជម្រុះ World Cup នៅឆ្នាំនេះនៅប្រទេសកាតាក៏ដោយ។
អ៊ីតាលី បាន យក ឈ្នះ អង់គ្លេស នៅ កីឡដ្ឋាន Wembley ដោយ បាល់ ប៉េណាល់ទី ដើម្បី លើក ពាន ជើងឯក អឺរ៉ុប (យូរ៉ូ) មុនពេល ក្រុម ទាំង នោះ បាន ប្រកួត ស្មើ ០–០ ក្នុង ពាន Nations League ក្នុង ខែ មិថុនា។ ពួកគេជួបគ្នាម្តងទៀតក្នុងការប្រកួតនៅទីក្រុង Milan នៅរាត្រីថ្ងៃសុក្រនេះ។
លោក Southgate បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “យើងបានលេងជាមួយអ៊ីតាលីរួចហើយ យើងដឹងពីទម្រង់លេងរបស់កីឡាករក្នុងក្រុមជម្រើសជាតិអ៊ីតាលី។ វាអាស្រ័យលើពួកយើងក្នុងការឆ្លើយតបទៅនឹងលទ្ធផលនៃជំនួបពីរលើកចុងក្រោយ និងធ្វើឲ្យប្រសើរឡើង” ។
នៅពេលសួរថា តើក្រុមម្ចាស់ផ្ទះខ្សោយជាងឬអត់? លោក Southgate បានបន្ថែមថា “ទេ ខ្ញុំមិននិយាយនោះទេ យើងតាមដានSerie A យ៉ាងជិតស្និទ្ធ ខ្ញុំបាននៅអ៊ីតាលីកាលពី២សប្តាហ៍មុនដើម្បីមើលការប្រកួត Milan Derby និងបន្ទាប់មក Udinese យើងស្គាល់អ្នកលេងនៅ Serie A “។
លោក Southgate បាននិយាយថា ក្រុមដែលកំពុងរៀបចំការប្រកួតបាល់ទាត់ពិភពលោកបានសិក្សាលទ្ធផលយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គាត់បាននិយាយថា “យើងបានវិភាគអ្វីៗគ្រប់យ៉ាង គ្រប់ស្ថានការណ៍ ខ្ញុំគិតថា នៅពេលអ្នកឈ្នះ យើងកំពុងនៅមុនរដូវក្តៅនេះ ២២ប្រកួតដោយមិនចាញ់ ហើយអ្នកប្រហែលជាមិនវិភាគការឈ្នះខ្លាំងដូចអ្នកវិភាគការចាញ់ទេ នោះប្រហែលជាមិនមែនជាវិធីសាស្រ្តត្រឹមត្រូវទេ“។
អង់គ្លេសដែលជាក្រុមបាតតារាង League A នៃពូល៣កំពុងស្ថិតនៅលើតំបន់នៃការកាត់ចោលទៅ League B បន្ទាប់ពីទទួលបាន២ពិន្ទុពីការប្រកួត៤លើកដំបូងរបស់ពួកគេ រួមទាំងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុមហុងគ្រី ៕ (រូបភាព ៖Reuters/CNA)