គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបើកហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌចុះបង្ក្រាបដកហូតទូហ្គេមបាញ់ត្រីចំនួន៣ និងសម្ភារមួយចំនួនទៀត តែមិនមានឃាត់ខ្លួនមនុស្សឡើយ ។

ករណីចុះបង្ក្រាបទីតាំងបើកហ្គេមខុសច្បាប់នេះបានធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបឹងព្រលិត ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក ហោ វាសនា បន្ទាប់ពីប្រជាពលរដ្ឋផ្តល់ព័ត៌មានលោកអភិបាលខណ្ឌច្បារអំពៅបានណែនាំឲ្យលោកដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាបទីតាំងផ្ទះបើកហ្គេមបាញ់ត្រី ដកហូតបានទូរហ្គេមចំនួន២គ្រឿង និងសម្ភារមួយចំនួនទៀត ដឹកយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ ។

ក្នុងការចុះបង្ក្រាបនេះដែរសមត្ថកិច្ចមិនមានឃាត់ខ្លួនមនុស្សនោះឡើយ ដោយសារពេលចុះបង្ក្រាបមិនមានមនុស្សចូលលេងនោះឡើយ ចំណែកម្ចាស់ផ្ទះតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការរកស៊ីបើកហ្គេមតទៅទៀត ៕

77b29f54-aec8-4930-9ce1-ab857eaecd72

d8ff8abf-3e95-4791-95fb-a2effec4728a

1393eb92-e5dc-4967-8fd1-20ab1e10400e

6cb8982b-7b0c-49ef-a446-5262c409ddcc

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print