នគរបាលស្រុកស្ទឹងត្រង់បង្រ្កាប ករណីលេងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយគោរពឆ្លើយតបនិងបទបញ្ជារបស់សម្តេចតេជោ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសង​ខុសច្បាប់គ្រប់ប្រភេទ​ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរភូមិ-ឃុំ​  បានធ្វើការផ្សព្វផ្សាយអប់រំណែនាំ និងធ្វើកិច្ចសន្យានូវមុខសញ្ញាបើកបនល្បែងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់។

 ជាក់ស្តែង​ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី​ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ អំពីជនឆ្លៀតឱកាស ញៀននឹងល្បែង។  លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក​ សុធា​ ពិសិដ្ឋ ព្រះរាជអាជ្ញា​រងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម  ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងព្រៃចំការស្វាយចន្ទី ស្ថិតនៅភូមិធំ ឃុំទួលព្រះឃ្លាំង​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៥នាក់គឺ៖

     ១- ឈ្មោះ​ អុល​ ប៊ុនថា​ ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិវត្ត​ ឃុំទួលឃ្លាំង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម

     ២-ឈ្មោះ ឈិន​ ដា ភេទប្រុស អាយុ៤០ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិថ្មី​ ឃុំទួលឃ្លាំង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម

    ៣- ឈ្មោះ​ ព្រុំ​ គីន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិវត្ត​ ឃុំទួលឃ្លាំង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម

    ៤- ឈ្មោះ​ គិត​ ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិធំ​ ឃុំទួលឃ្លាំង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម

    ៥- ឈ្មោះ​ ថេង​ ថាត ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិថ្មី​ ឃុំទួលឃ្លាំង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម

      👉និងដកហូតវត្ថុតាងរួមមាន៖

         -ប្រាក់រៀល ចំនួន១២០,០០០រៀល(មួយសែនពីរម៉ឺនរៀល)

        -ទូរស័ព្ទដៃចំនួន០២គ្រឿង​

        -ម៉ូតូចំនួន០៤គ្រឿង​ (ប្រគល់​ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទួលឃ្លាំងគ្រប់គ្រងបន្ត)

        -មានងាប់១ក្បាល

        -បន្ត្រក់មាន់ចំនួន២

        -កញ្ចក់បាំងមាន់ចំនួន១

        -ជញ្ចីងថ្លឹងមាន់ចំនួន១

 

ករណីនេះដោយមានការសំណូមពរពីរក្រុមគ្រួសារ​ និងដោយឈ្មោះ​ គិត​ ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិធំ​ ឃុំទួលឃ្លាំង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ មានជំងឺប្រចាំកាយ​ (ឡេីងឈាម​,​ និងមានដុំសាច់នៅត្រង់កខាងឆ្វេង)​ ហេតុនេះសមត្ថកិច្ចយើងសម្រេចធ្វេីកិច្ចសន្យា​អប់រំ និងបានអោយក្រុមគ្រួសារធ្វេីលិខិតធានា​ យកទៅមណ្ឌលសុខភាព និងអប់រំនៅមូលដ្ឋានវិញ​តាមបញ្ជា ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ។      

ចំពោះជនសង្ស័យ០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីអនុវត្តនីតិវិធីបន្ត​ ៕,វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print