ខេត្តកំពង់ឆ្នាំ៖ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ដំណើរការជួសជុលឡើងវិញទំនប់អាងទឹកតាកុយ ស្ថិតនៅក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សម្រេចលទ្ធផលបានប្រមាណ ៩០ ភាគរយ ហើយ ។
សូមរំលឹកជូនថា ទំនប់អាងទឹកតាកុយ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានជួសជុលឡើងវិញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានទំហំការងារ៖ ជួសជុលទំនប់អាងទឹក ប្រវែង ១.០៥០ ម៉ែត្រ, សាងសង់សំណង់បេតុងតួទំនប់ ប្រវែង ១.០៥០ ម៉ែត្រ, បេតុងជើងទេរ ប្រវែង ១.៧៧០ ម៉ែត្រ និងសាងសង់សំណង់សិល្បការមួយចំនួនទៀត ។ ការដ្ឋាននេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ខាងមុខ ។
ក្រោយពេលជួសជុលរួច អាងទឹកតាកុយ នឹងមានលទ្ធភាពស្តុកទឹកបានប្រមាណ ៩.០០០.០០០ ម៉ែត្រគូប សម្រាប់បម្រើឱ្យការស្រោចស្រពលើផ្ទៃដីដំណាំស្រូវប្រាំង ចំនួន ៨៦០ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា ៕
ដោយ៖ សុវណ្ណារ៉ា
...