ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ស្រ្តីម្នាក់ ដែលជាមុខសញ្ញាគ្រឿងញៀននៅស្រុកគាស់ក្រឡ ត្រូវបានកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួន រួមនិងវត្ថុតាងជាក់ស្ដែង។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីវេលាម៉ោង ៦ព្រលប់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអណ្ដូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ងួន សុភាព ភេទស្រី អាយុ៤២ ឆ្នាំមានទីលំនៅភូមិបុស្សខ្នុ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៧ថង់សង្ស័យមានសារធាតុញៀន។
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ។
-ប្រាក់រៀល១៥៣,២០០រៀល(ដប់ប្រាំម៉ឺនបីពាន់ពីរយរៀល)
-កាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន០១
-ទូរស័ព្ទ០១គ្រឿង Nokia ពណ៌ខ្មៅ សេរីចាស់។
-ដែកកេស ចំនួន០៣
-ទុយោ សំរាប់ចែករំលែកថ្នាំញៀន ចំនួន០១
-កូនថង់សម្រាប់ រំលែកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វេីការសាកសួរដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕ ដោយ៖សហការី