ខេត្តព្រៃវែង ៖ យុវជនពីរនាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងបានបុកគ្នាពេញទំហឹងបណ្តាលស្លាប់បាត់បង់ជីវិតទាំងសងខាង។
ហេតុការណ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃ ២៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតលើផ្លូវកៅស៊ូ ភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មានម៉ូតូ1គ្រឿម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខព្រៃវែង1S-6522បើកបរដោយឈ្មោះ តក់ សុភក្រ្តា ភេទប្រុស អាយុ23ឆ្នាំ នៅភូមិពញាលៀង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
បានជិះម៉ូតូពីកើតទៅលិចលុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្កាកលេខ ព្រៃវែង1R-1552 បើកដោយឈ្មោះ ស៊ាន កក្តដា ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចអោយថា ករណីខាងលើនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ទាំងសងខាងនៅកន្លែងកើតហេតុ ។
មូលហេតុអ្នកបើកបរម៉ូតូទាំងសងខាងបើកក្នុង(ស្ថានភាពស្រវឹង)ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្តិភាព។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយើងប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអង្គររាជ្យ៕
ដោយ៖វណ្ណៈ