មានជនរងគ្រោះក្នុងករណីបាញ់ប្រហារនៅសាលារៀនក្នុងសាធារណរដ្ឋ Udmurtia ស្ថិតនៅក្នុងប្រទេសរុស្ស៊ី បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់១៧នាក់ហើយ។
ការបាញ់ប្រហារនោះបណ្តាលឱ្យកុមារ១១នាក់និងមនុស្សធំ៦នាក់ស្លាប់ ស្ថិតនៅក្នុងសាលារៀននៃទីក្រុង Izhevsk នៃសាធារណរដ្ឋ Udmurtia របស់រុស្ស៊ី ។ ក្រៅពីអ្នកស្លាប់ក៏មានមនុស្ស២០នាក់ផ្សេងទៀតរងរបួសដែរ ដែលភាគច្រើនគឺជាកុមារ។
ហេតុការណ៍បាញ់ប្រហារកើតឡើងនៅថ្ងៃទី២៦ខែកញ្ញា ហើយជនដៃដល់ត្រូវបានគេស្គាល់ថាជាអតីតសិស្សនៅក្នុងសាលានេះ មានអាយុ៣៤ឆ្នាំ ស្លៀកឈុតពណ៌ខ្មៅមាននិមិត្តសញ្ញា ហ្វា
ស៊ីស បានសម្រុកចូលក្នុងសាលាបាញ់ប្រហារតែម្តង។
ជនដៃដល់បានធ្វើអត្តឃាតក្នុងពេលប្រឈមមុខជាមួយកម្លាំងប៉ូលិស ។ រដ្ឋមន្ត្រីក្រសួងអបរំនៃប្រទេសរុស្ស៊ី លោក Sergey Kravtsov បានឱ្យដឹងថា ជនដៃដល់គឺជាអ្នកជំងឺសរសៃប្រសាទបានចុះឈ្មោះក្នុងការព្យាបាល ហើយគ្រូពេទ្យក៏បានបញ្ជាក់ថាមានបញ្ហាស្មារតីពិតមែន៕ ដោយធីរីណា
រូបថត : Tass