លោក ឃួង ស្រេង៖ ដាក់វិធានការបន្តលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

 

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅភ្នំពេញ នៅតែជាចំណុចក្តៅរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់អោយអស់ទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

       លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯក ភាព រាជធានីភ្នំពេញ  កាលពីរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២  ដើម្បីត្រួតពិនិត្យ និងដាក់វិធានការបន្ត ឈានដល់ការលុបបំបាត់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅរាជធានីភ្នំពេញ។

    ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការនរគបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print