ប្តីចុងកាប់ប្តីដើមព្រោះទំនាស់ក្នុងគ្រួសារត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនខណៈប្រើអំពើហិង្សាយកកាំបិតកាប់ទៅលើបុរសម្នាក់ឲ្យរងរបួសធ្ងន់។នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានបង្ហាញឲ្យអង្គភាពយើងបានដឹងនៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២នេះ។ របាយការដដែលបានឲ្យដឹងថា មូលហេតុដែលនាំអោយមានអំពើហិង្សាកើតនោះគឺស្ត្រីម្នាក់គាត់មានប្តី២ហើយបានមករួមរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ ស្រាប់តែនៅថ្ងៃកើតបុរសទាំងដែលជាប្តីមុននិងប្តីក្រោយបានកើតមានទំនាស់រហូតឈានដល់ការប្រើអំពើហិង្សាដោយប្តីក្រោយយកកាំបិតកាប់ទៅលើប្តីមុនបណ្តាលឲ្យបែកក្បាលដេរ៨ថេ្នរ។

របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថាអំពើហិង្សានេះបានកើតនៅចំណុចក្នុងក្រុមហ៊ុនH L H ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩.៣០នាទីយប់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២។

យោងតាមការបញ្ជាក់របស់លោក វរ:សេនីយ៍ឯកប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះយ៉ាង សាវន ភេទប្រុសអាយុ៥៤ឆ្នាំ(ប្តីមុន) ចំណែក(ប្តីក្រោយ)ឈ្មោះព្រិន ផាន់ណា ភេទប្រុស អាយុ ៣៤ឆ្នាំទាំងពីនាក់ស្នាក់នៅអាស្រមគោលស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
លោកបន្តទៀតថាក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីសាកសួរ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានយកកាំបិតផ្គាក់វាយទៅលើជនរងគ្រោះឈ្មោះយ៉ុង សាវន
(ប្តីក្រោយ)ពិតប្រាកដមែន។

...

មូលហេតុខាងជនរងគ្រោះបង្ករឿងក្នុងគ្រួសារនិងយកកូនរត់ចេញពីអាស្រមកន្លែងស្នាក់នៅហើយជនសង្ស័យខឹងទ្រាំមិនបានទើបឈានដល់ថ្នាក់យកកាំបិតផ្គាក់វាយខាងខ្នងតែម្តងទៅ។
ករណីខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូននិងជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print