ទេសរដ្ឋមន្ត្រីគន់ គីម ចុះពិនិត្យស្ថានភាពទឹកជនន់នៅស្រុកស្ទោងខេត្ត កំពង់ធំ និងស្នើដល់អាជ្ញាធរនិងកងកម្លាំងត្រៀមលក្ខណៈសង្គ្រោះពេលព្យុះណូរុ កំពុងចាបផ្តើមមានឥទ្ធិពលលើកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រីគន់ គីម​ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ រួមជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចុះពិនិត្យស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀងនៅស្រុកស្ទោង ខេត្តកំពង់ធំ។

ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង សម្រាប់ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០២២ គឺមានទទួលរងផលប៉ះពាល់ ដូចខាងក្រោម៖
១-ភូមិដែលរងគ្រោះដោយទឹកជំនន់ចំនួន៥២ភូមិលើ៨ឃុំស្មើនិង៥៨៩២គ្រួសារ លិចក្រោមផ្ទះចំនួន៤៦២៦ខ្នងផ្ទះ។
២-លិចដីកសិកម្មសរុបចំនួន៣៦៧៨ហិកតា
៣-លិចផ្លូវ៣៧ខ្សែរ ក្នុងនោះមានៈ
-ផ្លូវជាតិ១២០០ម
-ផ្លូវកៅស៊ូឃុំ ១១០០ម
-ផ្លូវគ្រួសក្រហម ៣៣៥១៨ម
-ផ្លូវដីស៤០៧៩ម
៤-លិចទីធ្លាវត្តអារាមចំនួន៧វត្ត
៥-លិចទីធ្លាសាលារៀនចំនួន១៧សាលា
៦-លិចទីធ្លាមណ្ឌលសុខភាព២មណ្ឌល

ត្រឹមថ្ងៃទី ២៧ ទឹកស្រកវិញ១០ សង់ទីម៉ែត្រ ហើយនៅដំណាក់កាលនេះគឺមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនៅឡើយទេ ដោយហេតុថាទឹកទើបលិច តែគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកនិងខេត្ត នៅបន្តតាមដានសភាពការណ៍ជាក់ស្តែង ជាពិសេសពាក់ព័ន្ធនឹងសភាពការណ៍ទឹកភ្លៀងដែលជាឥទ្ធិពលពីព្យុះ ណូរុ (NORU) ដែលចាប់ផ្តើមមានឥទ្ធិពលមកកម្ពុជាត្រឹមថ្ងៃទី២៨នេះតទៅ។

ទោះនេះជាស្ថានភាពជាក់ស្តែង តែឈរលើស្មារតីត្រៀមរៀបចំជាមុន លោកនាយឧត្តមសេនីយ៍គន់ គីម ក្នុងនាមជាសេណាធិការជូន សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តារាយ និង​កងកម្លាំងនិងក្រុមរុករកសង្គ្រោះឱ្យបន្តត្រៀមលក្ខណៈសង្គ្រោះប្រជាពេលរដ្ឋក្នុងករណីមានឥទ្ធិពលខ្លាំងពី ខ្យល់ព្យុះណូរុ៕

...

ដោយ៖ស​ ​តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print