តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ប្រុងប្រៀបកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឺកជំនន់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ អនុវត្តតាមបទបញ្ជារបស់យោធភូមិភាគទី៥ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានចាត់តាំងលោកវរសេនីយ៍ឯក យិន ចន្ធី មេបញ្ជាការរង ទទួលបន្ទុកកម្លាំងអន្តរាគមន៍ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង​ ដើម្បីប្រុងប្រៀបកម្លាំងអន្តរាគមន៍ត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឺកជំនន់​ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។

លោកមេបញ្ជាការរង បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

...

ក្នុងឱកាសនោះដែរលោកមេបញ្ជាការរងបានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់លោកមេបញ្ជាការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print