អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនប្រជាពលរដ្ឋ ៣៦ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖​ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងលោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះចែកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី បានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះភ្លៀងនៅតែបន្តធ្លាក់ចុះ អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីជៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬ ទិច។

សូមជម្រាបជូនថា​ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ​ បានអះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានប៉ះ ពាល់ដល់ខេត្តចំនួន៣ធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ ក្នុងនោះប៉ះពាល់ប្រជាជនជាង១ម៉ឺនគ្រួសារនិង ដំណាំស្រូវ និងដំណាំរួមផ្សំជិត៣ម៉ឺនហិកតាត្រូវអះអាងជាបណ្តោះអាសន្នថាខូចខាត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២២នេះថា រយៈពេលប៉ុន្មានថ្ងៃនេះមាន ភ្ញៀងធ្លាក់ជាបន្តបន្ទាប់ និងមានបរិមាណទឹកភ្ញៀងមានកម្រិតច្រើនបានបង្កឱ្យមានការជន់លិចនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ប៉ះ ពាល់៨ក្រុងស្រុក ស្មើនឹង២៨ឃុំសង្កាត់បណ្តាលឱ្យមនុស្សស្លាប់៤នាក់ដោយសារលង់ទឹក ប៉ះពាល់ប្រជា ជនជាង៥០០០គ្រួសារ ជម្លៀសប្រជាជនទៅរកទីទួលសុវត្តិភាពជាង២០០គ្រួសារ ក្នុងនោះមានមួយចំនួនបានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរៗ ប៉ះពាល់ស្រូវជាង ២៥០០០​ហិកតា ដំណាំរួមផ្សំជិត៦០០០ហិកតា លិចសាលារៀន៣៣កន្លែង និងវត្តអារាម១៦កន្លែង។

បន្ទាប់ពីខេត្តបន្ទាយមានជ័យគឺខេត្តកំពង់ធំដែល ប៉ះ ពាល់៧ក្រុងស្រុក និងប៉ះពា់ល់ប្រជាជន១៥២០គ្រួសារ ក្នុងនោះជម្លៀសប្រជាជនទៅរកទីទួលសុវត្តិភាពចំនួន ២២៦គ្រួសារ។ រីឯខេត្តសៀមរាប ប៉ះពាល់៨ក្រុងស្រុក ស្មើ៤១ឃុំសង្កាត់ ប៉ះពាល់ប្រជាជនជិត៦០០០គ្រួសារលេចផ្ទះប្រជាជនជាង៣០០០ខ្នងជម្លៀសប្រជាជន ២៩គ្រួសារលេចស្រូវជិត២ម៉ឺនហិកតានិងលេចសាលា រៀន៤៨កន្លែង។

...

ដោយឡែក​យោងតាមក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជានឹងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលអាចនឹងធ្វើឲ្យខេត្តមួយចំនួនបន្តរងជំនន់ទឹកភ្លៀង៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print