លោកពូទីននឹង ដាក់បញ្ចូល ខេត្តទាំង៤នៅអ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនាថ្ងៃទី៣០ខែកញ្ញា

ចែករំលែក៖

តាមគម្រោងប្រធានាធិបតីរុស្ស៊ី លោកពូទីន នឹងដាក់បញ្ចូលខេត្តចំនួន៤ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនដែលទើបតែបោះឆ្នោតប្រជាមតិ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីនាថ្ងៃទី៣០ខែកញ្ញា ។

នៅថ្ងៃទី២៨ខែកញ្ញា ទីក្រុងមូស្គូ នឹងដាក់បញ្ចូលខេត្តចំនួន៤នៅក្នុងប្រទេសអុយក្រែនតាមការចង់បានរបស់ពលរដ្ឋនៅទីនោះ ។ តាមលទ្ធផលបោះឆ្នោត មានពលរដ្ឋរហូតដល់ជាង ៩០% តំបន់ខ្លះជិត១០០% មានបំណងចង់ចូលជាមួយរុស្ស៊ី ។
តាមគម្រោងប្រធានាធិបតីពូទីន នឹងប្រកាសដាក់បញ្ចូលតំបន់ទាំង៤ នៅក្នុងសុន្ទរកថានាថ្ងៃទី ៣០ខែកញ្ញា គឺក្រោយពេលជាង១សប្តាហ៍ដែលលោកពូទីន យល់ព្រមឱ្យរៀបចំការបោះឆ្នោតប្រជាមតិ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រោយលទ្ធផលនៃការបោះឆ្នោតប្រជាមតិដែលពលរដ្ឋនៅក្នុងខេត្តទាំង៤យល់ព្រមចូលជាមួយរុស្ស៊ីនោះមក នៅទីលានក្រហមក្នុងរដ្ឋធានីមូស្គូបានផ្សព្វផ្សាយឃ្លីបវីដេអូមានខ្លឹមសារថា« Donetsk, Luhansk, Zaporizhia, Kherson ជារបស់រុស្ស៊ី»។
ក្នុងពេលនេះដែរ បណ្តាប្រទេសលោកខាងលិចនិងប្រមុខដឹកនាំអ៊ុយក្រែនបានប្រឆាំងនឹងការបោះឆ្នោតប្រជាមតិខាងលើថាជារឿងក្លែងបន្លំ ហើយនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតស្ទង់មតិនោះឡើយ។
អ្នកឯកទេសវិភាគបានលើកឡើងថា បណ្តាប្រទេសគួរតែគោរពសិទ្ធិមនុស្ស និងការចង់បានរបស់ពលរដ្ឋនៅទីនោះ។ ប្រសិនបើលោកខាងលិចមិនទទួលស្គាល់នោះ មានន័យថាប្រទេសទាំងនោះមិនគោរពឆន្ទៈរបស់ពលរដ្ឋ និងគោលការណ៍សិទ្ធិមនុស្ស ដែលប្រទេសទាំងនោះតែងតែស្រែក
ក្កែៗនាពេលកន្លងមក៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print