នៅថ្ងៃទី២៨ខែកញ្ញា ព្រះរជ្ជទាយាទអារ៉ាប៊ី សាអ៊ូឌីតSalman bin Abdulaziz បានចេញរាជក្រឹត្យពីការកែទម្រង់ គណៈរដ្ឋមន្ត្រី ក្នុងនោះព្រះរជ្ជទាយាទ Mohammed bin Salman ត្រូវបានជ្រើសរើសកាន់តំណែងជានាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់ Khalid bin Salman ត្រូវបានជ្រើសរើសកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។
មុនពេលតែងតាំងធ្វើជានាយករដ្ឋមន្ត្រី ព្រះរាជបុត្រ Mohammed bin Salman កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ព្រះអង្គម្ចាស់ Khalid bin Salman ដែលជាប្អូនប្រុសព្រះរជ្ជទាយាទកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
សារព័ត៌មាន SPA នៃប្រទេសអារ៉ាប៊ីសាអូ៊ឌីតបានផ្សាយថា ព្រះមហាក្សត្រសាលម៉ែននៅតែជាប្រមុខដឹកនាំប្រទេស និងដើរតួនាទីសំខាន់រាល់កិច្ចប្រជុំ។ ព្រះចៅ Salman ព្រះជន៨៦វស្សា បានឡើងគ្រងរាជសម្បត្តិនៅក្នុងឆ្នាំ២០១៥ ។ ក្រោយរយៈពេលជិត៣ឆ្នាំគ្រងរាជ្យ ព្រះអង្គក៏បានចូលសម្រាកព្យាបាលព្រះរោគនៅក្នុងមន្ទីរពេទ្យ ។
ព្រះរជ្ជទាយាទ បានកាន់អំណាចដឹកនាំប្រទេសជាច្រើនឆ្នាំកន្លងមក ក្នុងនោះមានទាំងសេដ្ឋកិច្ច ការពារជាតិ និងវិស័យថាមពល ក៏ដូចជាសន្តិសុខជាតិ។ នៅឆ្នាំ២០១៦ ព្រះរជ្ជទាយាទបានប្រកាស់ពីគោលនយោបាយចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីធ្វើឱ្យប្រទេស អារ៉ាប៊ី សាអ៊ូឌីតក្លាយទៅជាបេះដូងនៃប្រទេសអារ៉ាប់៕ ដោយធីរីណា
រូបថត : REUTERS