ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមប័ក្ខពួក២នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋព័ទ្ធចាប់បានព្រួតវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីរួបគេបានធ្វើសកម្មភាពចូលទៅក្នុងបរវេនបន្ទប់ជួលប៉ុនប៉ងលួចទ្រព្យតែត្រូវម្ចាស់គេតាមទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីទាបភ្លឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចជាប់និងស្ថានីយ៍ប្រេងឥន្ទនៈLHR ផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសម្ដីឈ្មោះមុន ល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះជួលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកឈប់នៅខាងមុខហើយអ្នកខាងក្រោយបានចូលទៅក្នុងបរិវេនបន្ទប់ជួលបំណងលួចទ្រព្យសម្បត្តិ។ ពេលនេះរួបគាត់បានចេញមកទាន់ហើយសួរថាទៅណា? ជនសង្ស័យក៏បានឆ្លើយថាមករកបងប្អូនហើយជនសង្ស័យក៏បានចេញទៅវិញ បានមួយសន្ទុះក្រោយមកជនសង្ស័យក៏បានចូលមកម្តងទៀតហើយបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិភ្លាមនោះទើបស្រែកថាចោរៗបង្កឲ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយស្ទើរស្លាប់និងម្នាក់ទៀតដែលចាំផ្លូវបានជិះម៉ូតូគេចខ្លួនបាត់។
ជនសង្ស័យបានសារភាពថារួបគេឈ្មោះឌឿន អាយុ២០ឆ្នាំ មុខរបរនិងស្នាក់មិនពិតប្រាកដ ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយមុនពេលកើតហេតុរួបគេបានចូលបំណងលួចទ្រព្យសម្បត្តិគេ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលមូលដ្ឋានហៅរ៉ឺម៉កកង់បីដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះរងចាំសាកសួរពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ
...