អាមេរិកនឹងមិនទទួលស្គាល់តំបន់ដែលរុស្ស៊ីយកពីអ៊ុយក្រែននោះទេ

ចែករំលែក៖

ក្រោយពេលដែលខេត្តចំនួន៤សម្រេចបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីនោះ ប្រទេសលោកខាងលិចមានអាមេរិកជាដើម មិនព្រមទទួលស្គាល់តាមការចង់បានរបស់ពលរដ្ឋនៅក្នុងតំបន់ស្វ័យភាពនោះទេ។

ដោយសារតែរុស្ស៊ីមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកទើបទីក្រុងវ៉ាស៊ីនតោនមិនព្រមទទួលស្គាល់ ។ ផ្ទុយទៅវិញ អុីស្រាអែលកាត់យកទឹកដីប៉ាឡេស្ទីនជាច្រើនដោយមិនបានឆ្លងកាត់ការបោះឆ្នោតប្រជាមតិនោះឡើយ បើទោះបី ទទួលរងការប្រឆាំងពីបណ្តាប្រទេស អារ៉ាប់ក្តី ប៉ុន្តែអាមេរិកបានទទួលស្គាល់ដោយស្របច្បាប់ទៀតផង ។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់តំបន់ដែលរុស្ស៉ីដណ្ដើមយកពីអ៊ុយក្រែន ជាដាច់ខាត ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានត្រៀមកញ្ចប់ទណ្ឌកម្មថ្មីជាស្រេចប្រឆាំងទីក្រុងមូស្គូ ពាក់ព័ន្ធនឹងគម្រោងកាត់យកទឹកដីអ៊ុយក្រែន។
ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃឌិន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់មេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក នៅឯទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការថ្កោលទោសការបោះឆ្នោតប្រជាមតិរៀបចំឡើង ដោយក្រុមមន្ត្រីលើកបន្តុបដោយ
រុស្ស៉ី នៅក្នុងតំបន់របស់អ៊ុយក្រែនថាជា«ទង្វើមិនចេះអៀនខ្មាស»។ លោក បៃឌិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យកាន់តែច្បាស់ថាសហរដ្ឋអាមេរិកនឹងមិនទទួល ស្គាល់ការទាមទាររបស់រុស្ស៉ីលើអធិបតេយ្យរបស់អ៊ុយក្រែនជាដាច់ខាត។ ការឈ្លានពានរបស់
រុស្ស៉ីក្នុងមហិច្ឆតាចក្រពត្ដិនិយម គឺជាទង្វើបំពានយ៉ាងច្បាស់លើធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍គ្រឹះនៃការគោរពអធិបតេយ្យ និងបូរណភាពនៃរដ្ឋដទៃ»។
លោក ពូទីន គ្រោងនឹងប្រកាសពីការបញ្ចូលតំបន់ Kherson និងតំបន់Zaporizhzhia រួមទាំង តំបន់២ ផ្សេងទៀតរបស់អ៊ុយក្រែន គឺលូហាន និងដូណេត ក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការនៅម៉ោង ៣រសៀល ថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុង មូស្គូ»។ តំបន់ ទាំងបួននេះបូកបញ្ចូលគ្នា មានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ : USA Today

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print