កម្លាំងចម្រុះ​ ចុះត្រួតពិនិត្យចល័តទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន​ និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ដើម្បីសុវត្ថិភាពទន្លេមេគង្គ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ កម្លាំងសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធ​ បានចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់។

របាយការណ៍​ដដែល​បន្តថា​ ស្រប​តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកឧត្តមសេនី​យ៍ត្រី​ កុយ​ ហៀង​ស្នងការរង​ផែនការងារប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន រួមសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី​២៩​ ខែកញ្ញា​ម្សិលមិញនេះ​ បានចុះអនុវត្តត្រួតពិនិត្យចល័តតាមបន្ទាត់ព្រំដែនចំនួន ០១លើក ស្មើនឹង ០២គោលដៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង​មានដូចខាងក្រោម​៖

*គោលដៅទី០១៖ នៅចំណុចផ្លូវលេ​ខ​៥៩ ស្ថិតក្នុងក្រុមទី០៤ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់​ដំបង ចាប់ពីម៉ោង ០៨និង​៣០​នាទី ដល់ម៉ោង ១១និង៣០នាទីព្រឹក​ សមាសភាពចូលរួម៖ កម្លាំងចម្រុះសរុបមានចំនួន ៥៥នាក់ ក្នុងនោះគឺ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន១ ៥នាក់ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីកុយ ហៀងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ;កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្រុកចំនួន ១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន ជ្រី​សៅមណ្ឌល មេបញ្ជាការរងមូល​ដ្ឋាន​កងរាជអាវុធហត្ថខេត្តបាត់ដំបង​ ;កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ វ គឹមចត់ អធិការ​នគរបាលស្រុកកំរៀង និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេ នីយ៍ទោ អ៉ិន កុល មេបញ្ជាការ ។

ជាក់ស្ដែង​ បានធ្វើការត្រួតពិនិត្យលើរថយន្តចំនួន ៣៧៣គ្រឿង មនុស្ស ៦៩៦​នាក់ ស្រី ២៥៧នាក់ ក្នុងនោះ៖​ រថយន្តធុនធំ ចំនួន ១៥៨គ្រឿង មនុស្ស ២៣៥នាក់ ស្រី ១០៥នាក់ និងរថយន្តធុនតូចចំនួន ២១៥គ្រឿង មនុស្ស ៤៦១នាក់ ស្រី ១៥២នាក់ ។

*គោលដៅទី០២៖ ផ្លូវលេខ៥៩ ស្ថិតក្នុងក្រុមទី០៤ភូមិអូរដាឃុំអូរដា ស្រុ ក កំរៀង ខេត្តបាត់ដំបង ចាប់ពី ម៉ោង ១៣និង០០នាទីរសៀល​ដែលមានសមាសភាពកម្លាំងដដែល​ ដោយបានធ្វើការត្រួតពិនិត្យលើរថយន្តចំនួន ៣១៩គ្រឿង មនុស្ស ៤៧១នាក់ ស្រី ១៩០នាក់ ក្នុងនោះ៖ រថយន្តធុនធំ ចំនួន ១២៥គ្រឿង មនុស្ស ១៩៧នាក់ ស្រី ៨៥នាក់ ;រថយន្ដធុនតូចចំនួន ១៨៥គ្រឿង មនុស្ស ២៧៤នាក់ ស្រី ១០៥នាក់ ។

...

ប្រភព​ដដែល​បន្តថា​ ក្រោយប្រតិបត្តិការចប់​សរុបលទ្ធផលគឺ៖​ រថយន្តសរុបចំនួន​ ៦៨៣គ្រឿងមនុ​ស្សចំនួន១,៦៦៧នាក់ស្រីចំ​នួន​៤៤៧នាក់​ និងម៉ូតូចំនួន​៨៣គ្រឿង។ ចំពោះករណីពាក់ព័ន្ធនឹងគ្រឿង​ញៀន​ឬសារធាតុគីមីផ្សំពាក់ព័ន្ធនឹងគ្រឿងញៀនសមត្ថកិច្ចពុំបានត្រួតពិនិត្យឃេីញឡេីយ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print