គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ម្តាយក្មេករបស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០០:១៨នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សមាជិក ជិកសមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
សូមវត្ថុស័ក្កិសិទ្ធក្នុងលោក និងតេជៈបារមីនៃព្រះពុធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា៖ សពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print