ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង ០០ នាទីល្ងាច កំលាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចសំណង់មិនរាបរយ ស្ថិតនៅ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យចំនួនម្នាក់
១/ឈ្មោះ សុង សុភក្រ័ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិត។
– សម្ភារ:ដកហូត:
១/ក្រាមពណ៌សរសង្សយ័ជាគ្រឿងញៀន ចំនួន ០៣កញ្ចប់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕