សម្ដេចតេជោ នាយករដ្ឋមន្ត្រី​ បានបញ្ជាក់ពីវត្តអារាម ទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅ មករស់នៅ ភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ ដដែលនេះ​ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់វត្តអារាម ទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមនីយដ្ឋានអង្គរថា ៖ 

១)វត្តទាំងអស់មិនមានការរុះរើនោះទេ គឺរក្សានៅដដែល

២)មិនអនុញ្ញាអោយកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹះសាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ

៣) អនុញ្ញាតអោយមានការលក់ដូរ ហូបចុក នៅតាមវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ណែនាំប្រជាពលរដ្ឋដែលលក់ដូរ នៅតំបន់នោះអោយបានល្អប្រសើរ

៤)មិនអនុញ្ញាតអោយមានការ កសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរពបូជាណាបន្ថែមទៀតឡើយ

៥) មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុងវត្តអារាមក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្តយូរណាស់មកហើយ ។

ដូច្នេះទាំង អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឲ្យបាន ៕

ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print