ខ្សែបម្រើ Emile Smith Rowe របស់ក្រុម Arsenal អវត្តមានបន្ទាប់ពីការវះកាត់ក្រលៀន

ចែករំលែក៖

ខ្សែបម្រើ Emile Smith Rowe របស់ក្លិបកាំភ្លើងធំ Arsenal បានទទួលការវះកាត់របួសក្រលៀន ហើយក្លិបសង្ឃឹមថា គាត់នឹងត្រលប់មកហ្វឹកហាត់វិញក្នុងអំឡុងខែធ្នូចុងឆ្នាំនេះ។

កីឡាករវ័យ២២ឆ្នាំរូបនេះបានលេងជំនួសរយៈពេលខ្លីចំនួន៤ប្រកួតក្នុងរដូវកាលនេះ។ នៅក្នុងការប្រកួតចុងក្រោយនេះ ដែលជាការបរាជ័យនៅ Manchester United រូបគេបានរងនូវការរបួសយ៉ាងខ្លាំង។

ក្លិប Arsenal បានប្រកាសថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ Emile Smith Rowe បានជួបប្រទះនូវភាពមិនស្រួលនៅក្នុងក្រលៀនរបស់គាត់ ដែលបានកំណត់ការហ្វឹកហាត់ និងការបង្ហាញខ្លួនក្នុងការប្រកួតរបស់គាត់

ក្លិបបន្ថែមថាបន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងនៅក្នុងការប្រកួត Premier League របស់យើងជាមួយនឹងក្រុម Manchester United នៅ Old Trafford កាលពីថ្ងៃទី៤ ខែកញ្ញា ហើយបន្ទាប់ពីការពិគ្រោះ និងពិភាក្សាជាមួយអ្នកឯកទេសបន្ថែមទៀតជាមួយក្រុមគ្រូពេទ្យ Emile Smith Rowe បានទទួលការវះកាត់ សរសៃពួរដែលខូចនៅក្រលៀនរបស់គាត់

ជាមួយគ្នានេះ ការវះកាត់ដ៏ជោគជ័យបានកើតឡើងនៅទីក្រុងឡុងក្នុងរយៈពេលប៉ុន្មានថ្ងៃមុន ហើយកម្មវិធីស្តារនីតិសម្បទារបស់Emile Smith Rowe កំពុងដំណើរការរួចហើយ។ ក្លិបមានក្តីសង្ឃឹមថា Emile Smith Rowe នឹងត្រលប់មកហ្វឹកហាត់ពេញលេញក្នុងខែធ្នូខាងមុខ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print