ខេត្តឧត្ដរមានជ័យ៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២នេះ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាក់ស្ដែងជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី០១ ខែតុលានេះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានប្រមូលផ្ដុំកម្លាំងផ្សព្វផ្សាយនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ស្ដីពីការប្រមូលផ្ដុំកម្លាំងនៅហ្នឹងកន្លែងតាមកងឯកភាពរៀងៗខ្លួន រង់ចាំបទបញ្ជាត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះ គ្រោះមហន្តរាយនានា ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់កងកម្លាំងទាំងអស់ បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣កុំ និង៣ការពារ របស់ក្រសួងសុខាភិបាល ៕ ដោយ៖សហការី