រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូកង ក្នុងឱកាសថ្ងៃបុណ្យចេញវស្សា​ ក្នុងថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០២២

ចែករំលែក៖

ភ្នំពេញ : រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សម្តេច  អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ឱ្យ បានជ្រាបថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បង ប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាត អន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃចេញព្រះវស្សា ព.ស.២៥៦៦ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២.០០នាទី នៅវេទិការអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញ ខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែ តុលា ឆ្នាំ២០២២ ផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី នាងកញ្ញា អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកទឹកចិត្ត គាំទ្រ ដល់វិស័យកីឡាប្រណាំងទូក ក្នុងខេត្តកំពង់ចាម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print