អភិបាលរងខេត្តស្វាយរៀង ដឹកនាំក្រុមការងារត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា នៅ” កាស៊ីណូ New World ពិភពថ្មី

ចែករំលែក៖

ខេត្តស្វាយរៀង:  លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា ក្រោយពី សាព័ត៌មានបានចុះផ្សាយថា ” កាស៊ីណូ New World ពិភពថ្មី មានបង្កប់ល្បែងជល់មាន់ ល្បែងអនឡាញ បៀរអាប៉ោង ឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ។

ការចុះពិនិត្យនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួម លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាលរងក្រុង លោក ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងបាវិត លោក សូ សារ៉ុន អធិការរងក្រុងបាវិត លោកចៅសង្កាត់រងទី១ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់បាវិត និងលោកអនុមេភូមិ នៅចំណុច កាស៊ីណូ New World ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

បើតាមមន្ត្រីសាលាក្រុងបាវិតបានអោយដឹងថាក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញ
១. ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ New World ដែលមានក្រុមហ៊ុនឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD
២. ក្រុមហ៊ុនកាស៊ីណូ New World មានអាជ្ញាបណ្ណកាស៊ីណូត្រឹមត្រូវ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
៣. ទីតាំងល្បែងបក្សីកីឡា ពុំមានពលរដ្ឋខ្មែរចូលលេង ដូចជាការចុះផ្សាយទេ។
៤. អ្នកគ្រប់គ្រងទីតាំងល្បែងបក្សីកីឡា បានបញ្ជាក់ថាពុំអនុញ្ញាត្តិឲ្យជនជាតិខ្មែរចូលលេងទេ ហើយក្រុមហ៊ុនបានបិទបម្រាមនៅទីតាំងរបស់ខ្លួន ប៉ុន្តែនៅទីតាំងរបស់ខ្លួនមានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរ។

ប្រភពបន្តថានិងទី
៥. ក្រុមការងារបានធ្វើកិច្ចសន្យា អប់រំណែនាំ ទៅអ្នកគ្រប់គ្រង ដោយហាមមិនអនុញ្ញាតអោយជនជាតិខ្មែរចូលលេងល្បែងទេ បើមានសមត្ថកិច្ចនិងចាត់វិធានការតាមផ្លូវច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print