Mbappe ជួយឲ្យ PSG ដណ្តើម បាន តំណែង កំពូល តារាង Ligue 1

ចែករំលែក៖

ខ្សែប្រយុទ្ធ Kylian Mbappe បានចេញពីកៅអីបម្រុងដើម្បីផ្តល់ឱ្យក្រុម Paris St Germain យកឈ្នះ ក្នុងផ្ទះលើក្រុមភ្ញៀវNice ខណៈដែលម្ចាស់ជើងឯកបារាំងដណ្តើមបានចំណាត់ថ្នាក់កំពូលនៅក្នុង Ligue 1 កាលពីថ្ងៃសៅរ៍។

Mbappe ស៊ុតបញ្ចូលទីនៅតង់ទី២នាទីទី៨៣ ដើម្បីធ្វើឲ្យក្រុម PSG ទទួលបាន២៥ពិន្ទុពីការប្រកួត៩ លើកនាំមុខក្រុមOlympique de Marseille ចំនួន២ពិន្ទុ ដែលបានយកឈ្នះក្រុម Angers នៅក្រៅដីកាលពីថ្ងៃសុក្រ។

ចំណែកក្រុម Nice ឈរ នៅ លេខ ១៣មាន ពិន្ទុ។ ម្ចាស់ផ្ទះ Lorient ចំណាត់ថ្នាក់លេខ៣ Lille និង RC Lens ចំណាត់ថ្នាក់លេខ៤ ត្រូវប៉ះ Olympique Lyonnais នៅថ្ងៃអាទិត្យ។ PSG ដែល ត្រូវ ប៉ះ Benfica ក្រៅ ផ្ទះ នៅ ថ្ងៃ ពុធ ក្នុង ការ ប្រកួត វគ្គចែក ពូល Champions League បាន តស៊ូ ជាមួយ ក្រុម Nice រហូត ដល់ Mbappe រក បាន នៅ នាទី ទី៥៩។

Mbappe ត្រូវបានអ្នកចាត់ការលោក Christophe Galtier ឲ្យសម្រាកនៅលើកៅអីបម្រុង ខណៈដែល Hugo Ekitike ចាប់ផ្តើមជាមួយ Lionel Messi និង Neymar Messi បានបើកការស៊ុតបញ្ចូលទីនៅនាទីទី២៨នៅពេលដែលគាត់បានទាត់បាល់ហ្វ្រីឃីកយ៉ាងល្អឥតខ្ចោះចូលទៅក្នុងសំណាញ់ទីបន្ទាប់ពីត្រូវបានបង្កកំហុសដោយប្រធានក្រុម Nice កីឡាករ Dante

ក្រុម Nice ក៏បានរកគ្រាប់បាល់១គ្រាប់តាមស្មើវិញនៅតង់ទី២នាទីទី៤៧ នៅពេលដែលកីឡាករ Gaetan Laborde ស៊ុតបញ្ចូលទីពីការបញ្ជូនបាល់ពី Youcef Atal គ្រាប់បាល់នេះបានជំរុញឱ្យលោក Galtier បានប្តូរ Mbappe ជំនួស Ekitike វិញ។

 ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានជួយឲ្យ PSG ទទួលបានជ័យជម្នះដោយរកបាន១គ្រាប់នៅនាទីទី៨៣ នៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនបាល់របស់ Nordi Mukiele វាគឺជាគ្រាប់ទី៨របស់ Mbappe នៅ Ligue 1 រដូវកាលនេះ ដោយបានធ្វើឱ្យគាត់ឈរនៅលើកំពូលតារាងរួមជាមួយនឹង Neymar (រូបភាព Reuters/CNA/BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print