លោកឧត្តមសេនីយ៍ទោ​ ឈឿន សុចិត្ត ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួម​គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ពៅ សារឿង ត្រូវជាម្តាយបង្កើតលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង ដែលទទួលមរណភាព

ចែករំលែក៖

ខេត្តកណ្តាល ; នៅថ្ងៃអាទិត្យ​ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ​ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​ បានដឹកនាំលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក​/ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកប្រធាន​ប៉ុស្តិ៍​ច្រកទ្វារអន្តរជាតិជ្រៃធំ និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ពៅ សារឿង ត្រូវជាម្តាយបង្កើតលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង ដែលទទួលមរណភាពកាលពីនៅថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១:៥៥នាទី ក្នុងជន្មាយុ៦៧ ដោយជរាពាធ។​

មរណភាពរបស់ ឧបាសិកា ពៅ សារឿង គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្តល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
សូមដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ពៅ សារឿង ឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនោះ គ្រឿងឧបភោគនិងបច្ច័យដែលលោកឧត្តមសេនីយ៍ទោស្នងការ នាំយកចូលបុណ្យរួមមាន៖
-អង្ករ៥បាវ=២៥០គ​
-ទឹកសុទ្ធ២០កេស​
-ទឹកផ្លែឈើ១០កេស
-​បច្ច័យចំនួន៥,០០០,០០០រៀល ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print