ខេត្យកណ្ដាល: យុវជនម្នាក់បើកម៉ូតូល្បឿនលឿនឈប់មិនទាន់ ចាប់ហ្វ្រាំងមិនជាប់ បានបុករថយន្តបើកនៅខាងមុខជិះបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី១ ខែតុលាឆ្នាំ ២០២២ វេលាម៉ោង១៧និង៣០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៩-៤០ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សេក ភារុំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរកសិករ មានទីលំនៅភូមិចំបក់ សង្កាត់ចេក ខេត្តស្វាយរៀង បើកបរម៉ាក HONDA DREAM 125ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខស្វាយរៀង1Q.06 82។ចំណែកភាគីខាងរថយន្ត ម៉ាកឡុចស៊ិស ប្រភេទទេសចរណ៍ ពណ៌ស ស្លាកលេខភ្នំពេញ2AQ-1936 អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ គេបានឃើញ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125ពណ៌ខ្មៅ ប្រភេទស្រីពាក់ស្លាកលេខស្វាយរៀង1Q.06 82 បើកបរដោយឈ្មោះសេក ភារុំ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរកសិករ មានទីលំនៅភូមិចំបក់ សង្កាត់ចេកខេត្តស្វាយរៀង(ស្លាប់)ដែលបើកបរមានទិសដៅ អ្នកលឿង.ភ្នំពេញតាមផ្លូវជាតិលេខ១ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាកឡិចស៊ិសប្រភេទទេសចរណ៍ ពណ៌ស ស្លាកលេខភ្នំពេញ2AQ-1936 .អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណគេចខ្លួន បើកមានទិសដៅភ្នំពេញ អ្នកលឿងបណ្តាលអោយអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុមុនពេលសមត្ថកិច្ចចុះមកដល់។ជនរងគ្រោះរង់ចាំសាច់ញាតិចុះមកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។ម៉ូតូនិងរថយន្តខូចខាត០២គ្រឿង បានយកមករក្សាទុកជាភត្តុាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តរតាមនីតិវិធី។
ការសន្និដ្ឋាន ករណីខាងលើមកពីអ្នកជិះម៉ូតូមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕
ដោយ៖ ស្អាងជ័យ