រថយន្តព្រូសបុកឡំប្រឺតាពីក្រោយ បណ្ដាលឱ្យរងការខូចខាតនិងម្ដាយកូនពីរនាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកToyota Prius ជ្រុលចង្កូតទៅបុកឡំប្រឺតាពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាត និងធ្វើឱ្យម្ដាយកូនពីរនាក់រងរបួសកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FS-6333 ដឹកស្ត្រីម្នាក់និងក្មេងប្រុសម្នាក់(ជាម្ដាយនិងកូន) ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនល្មម ហើយខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BL-3835 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត តាមបណ្ដោយផ្លូវលេខ២១៧ក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះម្ដាយនិងកូនរងរបួសស្រាល ។ ដោយឡែករថយន្តបង្កនិងឡំប្រឺតា រងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសម្របសម្រួលដល់ភាគីទាំងពីរអស់មួយសន្ទុះ ចុងក្រោយភាគីខាងរថយន្តបង្កព្រមសងថ្លៃខូចខាតទៅលើឡំប្រឺតា និងថ្លៃរបួសម្ដាយនិងកូនចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print