សាលាដំបូងខេត្តសៀមរាបឃុំខ្លួនជនជាតិវៀតណាម និងខ្មែរប្រុស ស្រី១៦នាក់និងបណ្តេញទៅប្រទេសដើម៧នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ដោយ មានបទបញ្ជា និងចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានដឹកនាំកម្លាំងផែនការងារអន្តោប្រវេសន៍ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប- ស្រុកក្រឡាញ់ ចុះបង្ក្រាបករណីចាប់ឃុំឃាំង បង្ខាំងមនុស្សខុសច្បាប់ ចំនួន០៣ទីតាំងផ្សេងគ្នាឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ក្នុងនោះ ស្រី១០នាក់ (វៀតណាម២៣នាក់-ខ្មែរ០៣នាក់) រំដោះជនរងគ្រោះចំនួន០១នាក់ ភេទស្រី ជនជាតិវៀតណាម។

កម្លាំងមានសមត្ថកិច្ចចុះដល់ទីតាំង ដូចខាងក្រោម ៖ ទីតាំងទី១-នៅចំនុចផ្លូវបំបែកអក្សរT (ផ្លូវជាតិលេខ៦) ក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ស្រី០១នាក់ (វៀតណាម៦-ខ្មែរ២),២-នៅចំនុចឃ្លាំងជួល ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ស្រី០៤នាក់ (វៀតណាម៧-ខ្មែរ១) រំដោះជនរងគ្រោះចំនួន០១នាក់ ស្រី (ជនជាតិវៀតណាម)និង ៣-នៅចំនុចផ្ទះវីឡាជួល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី០៥នាក់ (វៀតណាម)។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ និងជនរងគ្រោះរួចនាំយកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត រួចមកកម្លាំងការិយាល័យនគរបាលជំនាញបានបញ្ជូនទៅកាន់តុលាការខេត្តសួរនាំបន្តទៅតាមនីតិវិធីច្បាប់។

ក្រោយតុលាការសួរនាំរួចក៏បានសម្រេចឱ្យកម្លាំងការិយាល័យអន្តោប្រវេសន៍រៀបចំ បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ជនជាតិវៀតណាម និងជនជាតិខ្មែរចំនួន ១៦ នាក់ ទៅដាក់ពន្ធនាគារខេត្តសៀមរាបបណ្តោះអាសន្ន និងបណ្តេញទៅប្រទេសវៀតណាមវិញ ប្រុសស្រីចំនួន៧នាក់ និងចំនួន ៣នាក់ ជាជនជាតិវៀតណាម ដែលមានបាស្ព័រលិខិតឆ្លងដែនត្រឹមត្រូវឱ្យត្រឡប់ទៅលំនៅដ្ឋានវិញក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅទីតាំង៣ផ្សេងគ្នាក្នុងខេត្តសៀមរាបកន្លងទៅថ្មីៗនេះ។

ជនសង្ស័យ ប្រុស ស្រី ចំនួន១៦នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទចំនួន៤ ករណីពីបទ១-បទអំពើលក់ដូរមនុស្សដោយមានគោលដៅ (ដោយក្រុមមានការចាត់តាំង)។ ២-បទ ការចាប់ការឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស(ធ្វើទារុណកម្មជម្រិតទារប្រាក់)។ ៣-បទ ការទទួល យកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស។ ៤-បទ លួចឆ្លងដែនខុសច្បាប់។

ចំណែកជនជាតិវៀតណាម ប្រុសស្រីចំនួន៧នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលជំនាញរៀបចំកសាងឯកសារបញ្ជូនបណ្តេញចេញពីប្រទេសកម្ពុជាឱ្យទៅប្រទេសវៀតណាមវិញ និងចំនួន៣នាក់ ជាជនជាតិវៀតណាមដែលមានបាស្ព័រលិខិតឆ្លងដែនត្រឹមត្រូវឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print