ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្លេីយតបទៅនិងករណីប្រជាពលរដ្ឋរាយការណ៍ថា៖ មានការលួចបេីកលែងល្បែងសុីសងខុសច្បាប់។
របាយការណ៍ដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានថាមានទីតាំងមួយបើកលេងល្បែងស៊ីសងកន្ទុយលេខវៀត ណាម ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោ១៥:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងផ្ទះលេខ B២០ ផ្លូវលេខ០១ បុរីកម្ពុ ភូមិលូ សង្កាត់ស្វាយប៉ាក ដែលសង្ស័យមានលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម ដែលមានម្ចាស់ផ្ទះឈ្មោះ តាំង ធីង៉ុកយីម ភេទស្រី ជនជាតិវៀតណាម ជាលទ្ធផលក្នុងការត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះមិនមានការបើកលេងល្បែងកន្ទុយលេខវៀតណាមនោះទេ ។
ជាមួយគ្នានេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា៖ បេីមានករណីលួចបេីកលែងល្បែងសុីសងខុសច្បាប់ នោះសមត្ថកិច្ចនឹងចុះបង្ក្រាបភ្លាមៗ ស្របពេលដែលសមត្ថកិច្ចចម្រុះកំពុងតែចុះស្រាវជ្រាវ និងបង្ក្រាប ទីតាំងល្បែង បញ្ចាំខុសច្បាប់ជាច្រេីនទីតាំងផងដែរ៕ ដោយ៖សហការី