ក្រុម​ IS សម្លាប់អ្នកទោសយ៉ាងសហាវដោយឲ្យដើរចូលក្នុងអាងទឹកអាស៊ីត

ចែករំលែក៖

អ្នកទោសជាច្រើននៅទីក្រុង Mosul ​ប្រទេសអីរ៉ាក់ ត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋកាត់ទោសប្រហារជីវិតតាមរយៈការចាប់អ្នកទោសចូលក្នុងទឹកអាស៊ីត។

ពេលថ្មីៗនេះក្រុមភេរវកម្ម IS បានធ្វើការកាត់ទោសអ្នកទោសដែលធ្វើការឲ្យកម្លាំងរដ្ឋាភិបាលអីរ៉ាក់ ក្នុងនោះមានក្រុមចារកម្មជាដើម។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទោសត្រូវបានចង់ខ្សែអូសឡើងទៅលើរួចច្រឡក់ចូលក្នុងទឹកអាស៊ីត ដែលអាចស៊ីដាច់ខ្លួនប្រាណអ្នកទោសទាំងនោះ។

ក្នុងរយៈពេលកន្លងមកនេះក្រុមទាហាន ​IS បានធ្វើការសម្លាប់អ្នកទោសយ៉ាងសហាវព្រៃផ្សៃបំផុត​ដើម្បីបំបាក់ស្មារតីក្រុមទាហ៊ានអ៊ីរ៉ាក់។ កាលពីសប្តាហ៍មុនក្រុម ​IS បានកាត់ទោសប្រហារជីវិតអ្នកទោស​ ១១នាក់ នៅក្នុងទីក្រុង Mosul ដោយសារតែអ្នកទាំងនោះបានប្រើប្រាសទូរស័ព្ទដៃដែលជាការហាមប្រាម។

កន្លងមកក្រុម​ IS បានដុតបំផ្ទុះសម្លាប់មនុស្ស៥នាក់នៅក្នុងគ្រួរសារស្ថិតនៅទីក្រុង ​Kirkuk ក្រោយពេលដែលក្រុម ​IS ដឹងថា គ្រួសារខាងលើព្យាយាមគេចចេញពីទីកន្លែងដែលពួគេគ្រប់គ្រង។

កន្លងមកក្រុម IS ក៏បានកាត់ទោសប្រហារជីវិតតាមរយៈការដាក់នៅក្នុងទ្រុងដែករួមគ្នា ហើយយកទៅដាក់ចូលក្នុងទឹករហូតដល់ស្លាប់ ។ ការប្រហារជិវិតតាមរូបភាពសហាវៗរបស់ក្រុម ​IS  ក្រោយពេលដែលក្រុមនេះកំពុងតែបាត់បង់ទីតាំងជាច្រើនដែលខ្លួនធ្លាប់គ្រប់គ្រងកន្លងមក ទើបកាត់ទោសជាការប្រមានដល់ពលរដ្ឋរស់នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងកំឲ្យក្រោកឈរឡើងប្រឆាំងឬជួយដល់ទាហានរដ្ឋាភិបាល។

កាលពីថ្ងៃទី​១៧ ខែឧសភា កម្លាំងទាហានអ៊ីរ៉ាក់បានវាយប្រហាររំដោះបានស្រុក ​Rutbah ទីក្រុង អានបា ពីដៃក្រុមអិស្លាមបង្កើតរដ្ឋ ​IS។សារព័ត៌មាន​ AFP បានផ្សាយថា មេបញ្ចាការកងទ័ពនៅក្នុងខេត្ត​អានបា បញ្ចាក់ថា កម្លាំងទាហានរដ្ឋាភិបាលបានរំដោះស្រុក​ Rutbah បានទាំងស្រុងពីក្រុង ​IS កាលពីថ្ងៃទី​១៧ ខែឧសភា ។

ជាមួយនឹងការដណ្តើមបានទីតាំងគ្រប់គ្រងខាងលើ​ក្រុមអិស្លាម ​IS កំពុងតែបាត់បង់ទីតាំងជាបន្ត​បន្ទាប់ទាំងនៅក្នុងទឹកដីស៊ីរីនិងអីរ៉ាក់ផងដែរ។

ជាមួយគ្នានេះកម្លាំងទាហានរដ្ឋាភិបាលបានបង្កើតការប្រុងប្រយ័ត្នខ្លាំក្រុម ​IS បើកការវាយប្រហារទៅលើទីតាំងនានាក្រោយពេលក្រុមនេះបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រង។ កន្លងមកថ្មីៗមានការវាយប្រហារគ្រាប់បែក​៣លើកផ្សេងគ្នាបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននៅកណ្តាលទីក្រុងបាតដាត។

យ៉ាងហោចណាស់មនុស្ស ៣១នាក់ស្លាប់ និង ៨២នាក់ រងរបួសនៅក្នុងករណីបំផ្ទុះគ្រាប់បែកនៅទីតាំង៣កន្លែងផ្សេងគ្នានៅក្នុងរដ្ឋធានីបាដាត នៃប្រទេសអ៊ីរ៉ាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញនៅមុនបន្តិចឲ្យដឹងថា ការវាយប្រហារនោះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាត និងការបំផ្ទូះដោយកំណត់ម៉ោងផងដែរ។

ភ្លាមៗក្រោយបំផ្ទុះ ក្រុមរដ្ឋឥស្លាមបានចេញមុខទទួលខុសត្រួវចំពោះការបំផ្ទុះ ដែលបណ្តាលឲ្យមនុស្សម្នាជាច្រើននាក់ស្លាប់និងរបួស។

ក្រោយពេលបាត់បង់ទឹកដីគ្រប់គ្រងជាង​៤០ភាគរយ​ទាំងនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ក្រុម ​IS ​បានបង្កើនសកម្មភាពវាយប្រហារភេរវកម្មទៅលើពលរដ្ឋស្លូតត្រង់ជាការគម្រាមទៅលើអាមេរិកនិងសម្ព័ន្ធមិត្តឲ្យបញ្ចប់ការវាយប្រហារទៅលើទីតាំងរបស់ពួកគេ។

កន្លងមកថ្មីៗក្រុមភេរវកម្មបានវាយប្រហារទៅលើទីតាំងជនភៀសខ្លួននៅក្នុងប្រទេសស៊ីរី បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាង៧០នាក់៕

srgwis3

is-su-dung-axit-nitric-de-xu-tu-tu-nhan-58-101236

is-tung-video-hanh-quyet-kieu-moi-1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print