វិបត្តិ​នយោបាយ​​នៅ​ប្រទេស ​វ៉េណេស៊ុយអេឡា កំពុ​ងធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង

ចែករំលែក៖

បក្ស​ប្រឆាំងដែល​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា ​និង​ប្រធានាធិបតី​កំពុងដំឡើង​សំឡេង​​ដាក់​គ្នាដោយម្ខាង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ និង​យោធា​ងើប​បះបោរ​ឈប់​ស្តាប់​បង្គាប់ថ្នាក់​ដឹក​នាំ​ប្រទេស ឯ​ខាង​ប្រធានាធិបតី លោក ម៉ាឌូយរ៉ូ បដិសេធ​មិន​ព្រម​រៀប​ចំ​ប្រជាមតិ​ឡើយ ព្រោះ​យល់​ថា ​ការ​គម្រោង​គៀង​ទម្លាក់​លោក​ពី​អំណាច។

វ៉េណេស៊ុយអេឡា បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​អស់​ជា​ច្រើន​ខែ​មក​ហើយ តែ​នៅ​ថ្ងៃ​នេះវិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀតដោយ​សភា​បាន​​ច្រាន​ចោល​​ក្រឹត្យ​របស់​ប្រធានាធិបតី។

កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​វ៉េណេស៊ុយអេឡាម៉ាឌុយរ៉ូ បាន​ចេញ​ក្រិត្យ​ដាក់​ប្រទេស​ក្នុង​ «ស្ថានភាព​ពិសេស​ និង​អាសន្ន​សេដ្ឋកិច្ច» ដើម្បី​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​។ ក្រិត្យ​នេះគ្រាន់​តែ​ការ​បន្ត​ក្រឹត្យ​ចាស់​ចែង​កាល​ពី​ខែ​កុម្ភៈ​ ដាក់​ប្រទេស​ក្នុង​ភាព​​បន្ទាន់​សេដ្ឋកិច្ច​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​បក្ស​ប្រឆាំងនេះ​គឺ​ជា​ការ​ស្វែង​រក​អន្តរាគមន៍ និង​ការ​បំពាក់​របប​យោធា​ឱ្យ​ប្រទេស​។ ហេតុដូច្នេះ​ហើយ​បាន​នៅ​ល្ងាច​មិញ សភា ដែល​កាន់​កាប់​ដោយ​បក្ស​ប្រឆាំង បាន​នាំ​គ្នា​បោះឆ្នោត​ច្រាន​ចោល​ក្រឹត្យ​ប្រធានាធិបតីដោយ​សំអាង​ថា​ក្រឹត្យ​នោះ​មាន​តម្លៃ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ៕

indexfgsdfg copy

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print