ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ក្រូចឆ្មារបារាំង Lemon ដើមមានកម្ពស់ ៤-៥ម ដើម និងមែកមានបន្លាតូចៗ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ស្លឹកទោលរាងស៊ុតមានចុងស្រួចបន្តិច (ovate) តែស្លឹកខ្លះរីកធំមូលនៅចុង ហើយរួមតូចៅគល់ (obovate) គែមស្លឹកមានធ្មេញ ឬកំពកតូចៗ។ ផ្កាទោល ឬផ្តុំ២-៣កញ្ចុំ (fascicles) ត្របកផ្កា៤-៥ (sepal) ស្រទាប់ផ្កា៤-៥ពណ៌សខាងក្នុងក្រហម ឬស្វាយខាងក្រៅ។
កេសរឈ្មោលច្រើន២០-៣០ មានទងសំប៉ែតពណ៌ស ហើយជាប់ជាបាច់ៗ។ ផ្លែតែងមានរាងមូលទ្រវែងមានប្រវែង៨-១២ស.ម សាចក្នុងមាន៨-១១ក្លែប សម្បកក្រាស់មានក្រពេញប្រេងច្រើន និងមានពណ៌លឿង។ អាចដុះលើដីច្រើនប្រភេទ រួមទាំងដីមិនសូវមានជីជាតិ។
សូមជម្រាបថា ក្រូចឆ្មារបារាំង Lemon ការប្រើប្រាស់បាន ជាគ្រឿងទេស៖ គ្រឿងទេស ធ្វើជាម្ជូរក្នុងអាហារ ដូចក្រូចឆ្មារខ្មែរផងដែរ៕ដោយ៖សហការី