ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ចំនួន៦៤គ្រួសារ ដែលរងផលប៉ះពាល់ទឹកជំនន់ ទទួលអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តព្រះវិហារ៖ នេះបេីយោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះវិហារ​ នៅព្រឹកថ្ងៃពុធទី​០៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហានចំណុះទីបញ្ជាការ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី​ ចុះចែកដល់ប្រជាពលរដ្ឋចំនួន៦៤គ្រួសារ ដែលរងផលប៉ះពាល់ទឹកជំនន់ និងបានជម្លៀសមករស់នៅលើទីទួលមានសុវត្ថិភាពបណ្ដោះអាសន្នក្នុងក្រុងព្រះវិហារ ពិធីនេះនិងមានការអញ្ជើញចូលរួមពី អភិបាលក្រុងព្រះវិហារ អាជ្ញាធរឃុំ សង្កាត់មូលដ្ឋាន ផងដែរ។

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្យ ចន្ទមុន្នី កាលពីរសៀលថ្ងៃទី០៤​ ខែតុលាម្សិលមិញនេះ​ បានពាំនាំស្រសាសន៏ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កត្តិបព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកនាពេលនេះផងដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកណែនាំដល់បងប្អូនដែលកំពុងជួបការលំបាកនេះថា សួមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះកុមាតូចៗ និងថែរក្សាសុខភាពអោយល្អ ព្រោះថារដូវទឹកឡើងនេះគឺវាមានផលប៉ះពាល់ដល់សុខភាពជាចំបងសម្រាប់បងប្អូនខ្លាំងណាស់ ហូបទឹកឆ្អិនៗបរិភោគមានអាណាម័យល្អជៀសវាងកើតជម្អឺផ្សេងៗ។

...

អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ ១.អង្ករចំនួន ០១បេ ២.ត្រីខចំនួន ០១យួរ ៣.មីចំនួន ០១កេស ៤.តង់ចំនួន ០១និងថវិកាចំនួន២០,០០០៛ផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print