ភ្នំពេញ : ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការផ្សព្វផ្សាយនូវសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃសន្និសីទអន្តរជាតិស្ដីពី ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ឯកសារដ៏មានសារសំខាន់ខាងលើនេះ គឺជាលទ្ធផលផ្លែផ្កានៃអង្គសន្និសីទអន្តរជាតិ ដែលបានសម្រេចដោយប្រធានកិច្ចប្រជុំពេញអង្គ និងសមភាគីដែលបានចូលរួមទាំងអស់ រួមមាន៖ តំណាងរដ្ឋាភិបាលបរទេស តំណាងរដ្ឋសមាជិកអាស៊ាន អង្គការUNESCO ប្រទេសជាដៃគូសន្ទនា អង្គការក្រៅរដ្ឋាភិបាល និងដៃគូឯកជនមួយចំនួនផងដែរ។
១. សន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន បានរៀបចំកិច្ចប្រជុំនាថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ស្វាគមន៍អង្គសន្និសីទដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ដល់កិត្តិយសដ៏ ខ្ពង់ខ្ពស់អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ចូលរួមក្នុងអង្គសន្និសីទ រួមមានវត្តមានសមាជិក សមាជិកាជាដៃគូជាតិ-អន្តរជាតិ រដ្ឋសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ សន្និសីទបាន រៀបចំឡើងជាលក្ខណៈកិច្ចប្រជុំផ្ទាល់ជាមួយដៃគូអន្តរជាតិ និងអាស៊ាន ព្រមទាំងមានកិច្ចប្រជុំបិទទ្វារ រវាងតំណាងរដ្ឋមន្ត្រីវប្បធម៌អាស៊ាន និងអ្នកជំនាញផងដែរ។
២. អង្គសន្និសីទ បានទទួលស្គាល់នូវតម្រូវការចាំបាច់ និងបន្ទាន់ ក្នុងកិច្ចការពារបេតិកភណ្ឌរួមនៃតំបន់អាស៊ី អាគ្នេយ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងការស្ថាបនាទីផ្សារសិល្បៈ ប្រកបដោយការទទួលខុសត្រូវ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ានបានបោះជំហានយ៉ាងខ្លាំង ក្នុងកិច្ចការពារប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្លួន ពីការ បាត់បង់វប្បធម៌ ដែលបណ្តាលមកពីការលួចកន្លងមក និងអំពើចោរកម្ម ដោយខិតខំប្រឹងប្រែងមិនខ្លាច នឿយហត់ ដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌ប្រកបដោយទំនួលខុសត្រូវជាមួយរដ្ឋាភិបាលបរទេស សារមន្ទីរ និងវិស័យឯកជន។ ទោះជាយ៉ាងណាក្តី ទីផ្សារវត្ថុសិល្បៈលើពិភពណាក៏នៅតែបន្តមាន ដែល វត្តមានជាច្រើននៃវត្ថុវប្បធម៌ដែលត្រូវបានគេលួច “កម្ពុជាបានប្តេជ្ញាចិត្តសហការជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងលើកកម្ពស់ កិច្ចការពារសម្បត្តិវប្បធម៌។ បេសកកម្មនេះ គឺធ្វើឡើងស្របតាមគោលដៅដ៏ធំធេងរបស់កម្ពុជាក្នុងកិច្ច ការពារ និងលើកកម្ពស់អត្តសញ្ញាណអាស៊ាន ក៏ដូចជាការថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខ និង ស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍ ។
៣. អង្គសន្និសីទ បានទទួលស្គាល់គោលការណ៍ និងអាណត្តិនៃសេចក្ដីថ្លែងការណ៍អាស៊ានឆ្នាំ២០០០ ស្តីពី បេតិកភណ្ឌវប្បធម៌ សេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ឆ្នាំ២០១៦ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បេតិកភណ្ឌវប្បធម៌ក្នុងអាស៊ាន សេចក្ដីថ្លែងការណ៍អាស៊ានឆ្នាំ២០១៧ ស្តីពីវប្បធម៌នៃកិច្ចការពារសន្តិភាព បរិយាប័ន ភាពធន់ សុខមាលភាព និងសុខដុមភាព និងការបរិយាយអំពីអត្តសញ្ញាណអាស៊ាន ឆ្នាំ ២០២០។
៤. អង្គសន្និសីទ បានទទួលស្គាល់ថា ការលួចដោយគិតទុកជាមុន ការចរាចរដោយខុសច្បាប់ និងការលក់ វត្ថុវប្បធម៌ គឺមិនគ្រាន់តែជាការគំរាមកំហែងដល់កិច្ចការពារបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ នូវផលប៉ះពាល់ដល់ទីផ្សារស្របច្បាប់ សិទ្ធិវប្បធម៌ សេដ្ឋកិច្ចជាតិ និងសន្តិសុខក្នុងតំបន់។ វាជាឧក្រិដ្ឋកម្ម ឆ្លងដែនដ៏ធ្ងន់ធ្ងរ ដែលបង្កអន្តរាយដល់សហគមន៍មូលដ្ឋាន បង្អាក់កំណត់ត្រាប្រវត្តិសាស្ត្រ និងបោក ប្រាស់អ្នកប្រើប្រាស់ ខណៈពេលកើតមានការរីករាលដាលនៃការរីកសាយភាយឧក្រិដ្ឋកម្ម និងការបំផ្លិច បំផ្លាញបេតិកភណ្ឌវប្បធម៌។ ការកើតឡើងដ៏អាក្រក់នេះ អាចបណ្ដាលឱ្យមានការខូចខាតដល់ រមណីយដ្ឋានវប្បធម៌ និងបណ្តាលឱ្យបាត់បង់យ៉ាងធ្ងន់ធ្ងរនូវតម្លៃវិទ្យាសាស្ត្រនៃវត្ថុវប្បធម៌ទាំងនោះ ក៏ ដូចជាកាត់បន្ថយតម្លៃវប្បធម៌សម្រាប់កូនចៅជំនាន់ក្រោយ។ ផ្ទុយមកវិញ ការអភិរក្សវប្បធម៌ដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាការបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្លងកាត់ព្រំដែន ភាសា និងជំនឿ។
៥. អង្គសន្និសីទ បានឆ្ពោះទៅគោលដៅរបស់ខ្លួនតាមរយៈសម័យប្រជុំជាច្រើន ដែលបើកជាសាធារណៈ និងសារព័ត៌មាន ក៏ដូចជាកិច្ចប្រជុំបិទទ្វារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងទស្សនកិច្ច ទីតាំងផ្ទាល់ ដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តជាក់ស្តែង។ សន្និសីទបានស្វែងយល់ពីប្រធាន បទផ្សេងៗ ដើម្បីស្វែងយល់កាន់តែច្បាស់ពីបញ្ហា ការពង្រឹងផ្នែកច្បាប់ និងការអនុវត្តច្បាប់ ព្រមទាំង
ដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់អំពើចោរកម្ម និងការលួចគិតទុកជាមុន ។
ការកសាងទីផ្សារសិល្បៈប្រកបដោយការទទួលខុសត្រូវ ទេសចរណ៍បេតិកភណ្ឌ ការទូតវប្បធម៍ ប្រគល់ត្រឡប់មកវិញ។
៦. អង្គសន្និសីទ ការពិគ្រោះយោបល់ កិច្ចប្រជុំ នៃសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការ ចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន បានរៀបចំឡើង ដោយមានការចូលរួមពី សំណាក់អ្នករៀបចំគោលនយោបាយអន្តរជាតិ និងអ្នកជំនាញវប្បធម៌មកពីជុំវិញពិភពលោក និងអង្គការ អន្តររដ្ឋាភិបាល រួមទាំងអង្គការUNESCO ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ការអនុវត្តជាក់ស្ដែង និងបទ ពិសោធន៍លើអាទិភាពសំខាន់ៗ។ អង្គសន្និសីទ បានកត់សម្គាល់ពីសារៈសំខាន់នៃការពង្រឹងការសម្រប សម្រួលឆ្លងវិស័យ និងការចែករំលែកព័ត៌មានក្នុងចំណោមរដ្ឋសមាជិកនីមួយៗ ក្នុងអាស៊ាន និងរវាង អាស៊ាន និងដៃគូរសន្ទនា រួមទាំងរដ្ឋាភិបាលបរទេស អង្គការអន្តររដ្ឋាភិបាល និងវិស័យឯកជន។ ប្រធានបទដែលបានលើកឡើងម្ដងហើយម្ដងទៀតនោះ គឺតម្រូវការក្នុងការអភិវឌ្ឍយន្តការដើម្បីបង្កើន ការសន្ទនាជាមួយពិភពសិល្បៈ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងទៀត ដូចជា វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការដឹកជញ្ជូន គោលដៅនៃការពង្រឹងទីផ្សារស្របច្បាប់ និងការអនុវត្តពាណិជ្ជកម្មប្រកបដោយការ ទទួលខុសត្រូវ ។
៧. អង្គសន្និសីទ បានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កា និងការផ្លាស់ប្តូរទស្សនៈលើកិច្ចការការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ដែលបានគូស បញ្ជាក់អំពីតម្រូវការសម្រាប់យុទ្ធសាស្ត្រតំបន់រយៈពេលវែង។ កម្ពុជាបានស្វែងរកសកម្មភាពជាក់ស្តែង ដែលអាចធ្វើទៅបាន ដើម្បីបន្តកិច្ចការរបស់ខ្លួន រួមមាន ការកោះប្រជុំក្រុមការងារថ្នាក់តំបន់ដើម្បី ពិភាក្សាអំពីការការពារសម្បត្តិវប្បធម៌ ការគាំទ្រការអនុវត្តជាក់ស្ដែងនៅថ្នាក់ជាតិ ការលើកទឹកចិត្ត ប្រទេសដទៃឱ្យផ្ដល់សច្ចាប័ន និងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងក្នុងតំបន់ និងអន្តរជាតិដែល ពាក់ព័ន្ធការស្វែងយល់ពីការបំពេញចន្លោះប្រហោងក្នុងក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិ និងការគាំទ្រ សហគមន៍ដែលមានវិបត្តិ តាមរយៈគំនិតផ្តួចផ្តើមដែលសមស្រប ការបណ្ដុះបណ្ដាល និងការកសាង សមត្ថភាពផ្សេងទៀត និងតំណភ្ជាប់នៃការកៀងគររកហិរញ្ញវត្ថុដែលចេញមកពីជំនួយមូលនិធិ និងការ វិនិយោគ។
៨. អង្គសន្និសីទ បានប្តេជ្ញាក្នុងការបន្តសកម្មភាព និងសម្លឹងឆ្ពោះទៅរកការស្វែងរកលទ្ធភាពនៃការបង្កើត វេទិកាថ្នាក់តំបន់ជាមួយអ្នកជំនាញ និងអ្នកពាក់ព័ន្ធ។ កម្ពុជានឹងស្នើសុំការគាំទ្រពីរដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ដើម្បីប្រគល់ភារកិច្ចដល់ឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និង សិល្បៈ (SOMC ) ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់កិច្ច ការពារសម្បត្តិវប្បធម៌ ជាពិសេសក្នុងការផ្លាស់ប្តូរការអនុវត្តជាក់ស្ដែង និងមេរៀនល្អៗ“កចែករំលែក ព័ត៌មាន និងការសម្របសម្រួល ក៏ដូចជាការកសាងសមត្ថភាព និងការបណ្ដុះបណ្ដាល។ កម្ពុជានិងខិតខំបន្តធ្វើការជាមួយ SOMCA ដើម្បីបង្កើតផែនការសកម្មភាពរយៈពេលច្រើនឆ្នាំប្រកបដោយចីរភាព ដើម្បីដោះស្រាយកិច្ចការពារទ្រព្យសម្បត្តិវប្បធម៌ឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ។ ជាងនេះទៅទៀត កម្ពុជាលើកទឹកចិត្តឱ្យមានការរៀបចំសន្និសីទជារៀងរាល់ឆ្នាំ ដើម្បីឱ្យមានកិច្ចសន្ទនាជាទៀងទាត់ ដើម្បី ពង្រឹងបន្ថែមនូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់កិច្ចការពារសម្បត្តិវប្បធម៌។
៩. អង្គសន្និសីទ បានសម្តែងការដឹងគុណចំពោះកម្ពុជាសម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅទៅកាន់ គណៈប្រតិភូនៅខេត្តសៀមរាបដែលជាទីក្រុងវប្បធម៌អាស៊ាន និងសម្រាប់ការរៀបចំនានាដ៏ល្អឥតខ្ចោះ នៃអង្គសន្និសីទ៕
ដោយ : សិលា