កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់បន្ថែមទៀត

ចែករំលែក៖

នៅព្រឹកថ្ងៃទី៦ខែតុលាមានការប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅកាន់ដែនសមុទ្រភាគខាងកើតប្រទេសនេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលអាមេរិកនិងកូរ៉េខាងត្បូងបញ្ជូននាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូទៅកាន់ដែនសមុទ្រនៅភាគខាងកើតឧបទ្វីបកូរ៉េ។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូង និងអាមេរិកចាប់បានសញ្ញាពីការធ្វើតេស្ដមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ចេញពីតំបន់ Samsok ស្ថិតនៅក្នុងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលនេះគឺជាការធ្វើតេស្ដលើកទី៦ហើយ ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង ក្នុងនោះរួមមានទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលកូរ៉េខាងជើងបានបាញ់រំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារកន្លងទៅ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលពីសំណាក់យោធារបស់ខ្លួ គឺធ្វើឡើងជាការឆ្លើយតបចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកជាមួយនឹងកូរ៉េខាងត្បូង។
យោធាជប៉ុនក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលទាំង២គ្រាប់ខាងលើផងដែរ ជាមួយការបញ្ជាក់ថា មីស៊ីលគ្រាប់ទី១ហោះបានចម្ងាយ៣៥០គីឡូម៉ែត្រ និងរយៈកម្ពស់១០០គីឡូម៉ែត្រ ខណៈដែលមីស៊ីលគ្រាប់ទី២បាញ់បានចម្ងាយ៨០០គីឡូម៉ែត្រ និងរយៈកម្ពស់៥០គីឡូម៉ែត្រ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print