ពេលអស់ថាមពល ប្រទេសមួយនៅតំបន់អឺរ៉ុបសម្រេចឈប់ដាក់ទណ្ឌកម្មរុស្ស៊ី

ចែករំលែក៖

ពឹងផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ច ប្រទេសមួយនៅអឺរ៉ុប បានសម្រេចឈប់ដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។

សារព័ត៌មាន RT បានផ្សាយថា ប្រទេសប៊ុលហ្គារីបានសម្រេចផ្អាកការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលបំពេញតម្រូវការរបស់ពលរដ្ឋក្នុងរដូវរងា។
តាមការប្រកាសរបស់រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីបានបញ្ជាក់ថា កង្វះថាមពលបានធ្វើឱ្យប្រទេសនេះត្រូវសម្រេចលុបចោលទណ្ឌកម្មដល់រុស្ស៊ីរហូតដល់ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ប្រទេសប៊ុលហ្គារីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់របស់រុស្ស៊ី ហើយក្រុមហ៊ុននោះនឹងផ្គត់ផ្គង់ថាមពលដល់ប៊ុលហ្គារីចាប់ពីថ្ងៃទី១០ខែតុលា ហើយដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ ច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីនឹងចាប់ផ្តើមដំណើរការឡើងវិញ។
កាលពីដើមខែកញ្ញា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៊ុលហ្គារីRositsa Velkova បានប្រកាសថា នឹងសុំច្បាប់សហគមន៍អឺរ៉ុបអនុញ្ញាតឱ្យខ្លួនបន្តទិញប្រេងពីប្រទេសរុស្ស៊ីរហូតដល់ចុងឆ្នាំ២០២៤ ។ ប្រសិនបើមិនទទួលបានការអនុញ្ញាតនោះទេ រថយន្តទាំងអស់នៅក្នុងប្រទេសប៊ុលហ្គារីនឹងត្រូវឈប់វិលកង់ដោយសារតែគ្មានថាមពល៕ ដោយធីរីណា

រូប​ថត​ :​ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print