ពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី «ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ចែករំលែក៖

ខេត្ត​កណ្តាល៖ សមាជិក​ក្រុមប្រឹក្សាឃុំ​មកពី​ស្រុក​ចំនួន​ ១១ ក្រុង ស្រុក ស្មើនិង១២៧ ឃុំ សង្កាត់ ក្នុង​ខេត្តកណ្ដាល ដែល​ទើប​ជាប់ឆ្នោត​ថ្មី សម្រាប់​អាណត្តិ​ទី​ ៥ ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​តម្រង់ទិស​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៦ ​និង​០៧ ​ខែតុលា ឆ្នាំ២០២២ នៅ​សាលា​ខេត្តកណ្តាល​។

លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានមាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​បាន​ផ្ដល់​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធ​ថ្មីៗ​បន្ថែម​ទៀត​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ទើប​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ថ្មី ហើយ​មិនទាន់​មាន​បទពិសោធ​ក្នុង​ការងារ​។

វគ្គ​បណ្តុះបណ្តាល​នេះ​សំដៅ​ជួយ​ពង្រឹង​សមត្ថភាព​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់​ថ្មី អាច​អនុវត្ត​តួនាទី និង​ភារកិច្ច​ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ប្រកប​ដោយ​សមធម៌ បរិយាប័ន្ន និង​មាន​ចីរភាព ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រួមចំណែក​ក្នុង​ការកាត់បន្ថយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

លោក​បន្តថា៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្នាក់ឃុំ សង្កាត់ គឺជា​ការជំរុញ​កិច្ចដំណើរការ​អនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​កំណែទម្រង់​នេះ​បាន​ដើរ តួនាទី​យ៉ាងសំខាន់ ក្នុង​ការលើក​កម្ពស់​អភិបាលកិច្ច​នៅ​ថ្នាក់ឃុំ សង្កាត់ តាម​គោលការណ៍​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន​។

ក្នុង​ឱកាស​នោះដែរ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សាឃុំ នៅពេល​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅតាម​រដ្ឋបាល​ឃុំ​វិញ​សូម​យក​ចំណេះដឹង​ដែល​ទទួល​បាន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​ឆ្លុះបញ្ចាំង​ប្រើប្រាស់ និង​កែច្នៃ​នៅក្នុង​ការបំពេញ​ការងារ​របស់​ខ្លួន ដើម្បី​ដុសខាត់​ចំណេះដឹង និង​សមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

សូមបញ្ជាក់ថា៖វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​រយៈពេល ០២ ​ថ្ងៃ​នេះ​មាន​ក្រុមប្រឹក្សាឃុំ​មកពី​ស្រុក​ចំនួន​ ១១ ក្នុងខេត្តកណ្តាល ។

សម្រាប់​អាណត្តិ​ទី​ ៥ ​នេះ​ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំង​ខេត្តកណ្តាល​មាន​ចំនួន​សរុប​ ៩១៥ នាក់ ស្រី​ចំនួន​ ១៨៨ នាក់ ក្នុង​នោះ​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​ជាប់ឆ្នោត​ថ្មី ​(​អ្នក​មិន​ធ្លាប់ជា​សមាជិក​ក្រុមប្រឹក្សា​ពីមុនមក​) មាន​ចំនួន​ ៤៤៩ នាក់ ស្រី​ ១០៤ នាក់​ ហើយមេឃុំ ចៅសង្កាត់ មិនទាន់បានទទួលវគ្គបណ្តុះបណ្តាលនេះមានចំនួន៧១រូប និងមេឃុំ ចៅសង្កាត់ ក្នុងតំណែងថ្មី នៃអាណត្តិទី៥ មានចំនួន៤១រូប ស្មើនិង១០៣នាក់៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print